ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរក្រុងសិរីសោភ័ណ ណែនាំផ្ទាល់ដល់ក្លឹបកំសាន្ត ឌីស្កូថែក បៀហ្កាឌិន ខារ៉អូរខេ ផ្អាកអាជីវកម្ម

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានចុះណែនាំផ្ទាល់ដល់ក្លឹបកំសាន្ត ឌីស្កូថែក បៀ​ហ្កាឌិន ខារ៉អូរខេ អោយផ្អាក​អាជីវកម្មបណ្តោះអាសន្ន អំឡុងពេលនេះ ដើម្បីចូលរួម​បង្ការ ទប់ស្កាត់កូវីដ១៩។…

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ បានចុះណែនាំផ្ទាល់ដល់ក្លឹបកំសាន្ត ឌីស្កូថែក បៀ​ហ្កាឌិន ខារ៉អូរខេ អោយផ្អាក​អាជីវកម្មបណ្តោះអាសន្ន អំឡុងពេលនេះ ដើម្បីចូលរួម​បង្ការ ទប់ស្កាត់កូវីដ១៩។ សកម្មភាពណែនាំនេះ បានធ្វើឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយ​លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកវរៈសេនីយ៍ឯក ស៊ី ឌី  អធិការនគរបាលក្រុង លោកវរៈសេនីយ៍ត្រី យ៉ាន សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុង រួមនឹងមន្ត្រី​កងកម្លាំង​ជា​ច្រើន។

លោក ហ៊ឹល រ៉ាយ៉ា បានប្រាប់ថា ជាសារណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងដាក់វិធានការពីអភិបាលខេត្តបន្ទាយមានជ័យ ហើយលោក បានដឺកនាំមន្ត្រី និងកងកម្លាំង ​ចុះផ្សព្វផ្សាយណែនាំដល់ទីតាំងផ្ទាល់ក្លឹប​កំសាន្ត ឌីស្កូថែក បៀ​ហ្កាឌិន ខារ៉ាអូ​ខេ អោយផ្អាក​អាជីវកម្ម ហើយ​ត្រូវចូលបង្ការទប់ស្កាត់កូវីដ១៩ មិនអោយកើតមានក្នុ​ងសហគមន៍។

លោកបានបញ្ជាក់ថា ការចុះផ្សព្វផ្សាយ និងណែនាំនេះ ដើម្បីពង្រឹងការអនុវត្តតាម​ការណែនាំ​របស់ក្រសួងសុខាភិបាល ព្រមទាំងជា​ការត្រួតពិនិត្យអោយបានម៉ឺងម៉ាត់​ជាប់ជាប្រចាំរបស់រដ្ឋបាលក្រុង ជូនដល់ម្ចាស់អាជីវកម្មក្លឹបកំសាន្ត នៅពេលស្ថានភាព​កូវីដ១៩ មានការរីករាលដាលឆ្លង​ក្នុងសហគមន៍ បានផ្ទុះឡើង កាលពីថ្ងៃទី២០កុម្ភៈ៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ