ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពុងកូវីដហើយ នៅការទៀត ​ទីបំផុត​​ ប៉ូលិស​ចុះដល់រោងការ!

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល៖ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល សហការជាមួយអាជ្ញាធរឃុំ និងប្រធានមណ្ឌលសុខភាពឃុំ ឈើទាល បានចុះដល់រោងការ​មួយ​ កាលពីព្រឹកថ្ងៃទី២៥…

ខេត្តកណ្តាល៖ កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឈើទាល ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល សហការជាមួយអាជ្ញាធរឃុំ និងប្រធានមណ្ឌលសុខភាពឃុំ ឈើទាល បានចុះដល់រោងការ​មួយ​ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១​។ មូលហេតុ ដើម្បី​ការពារ កុំ​ឲ្យឆ្លងរាលដាល​ជំងឺកូវីដ១៩​។

​​អាជ្ញាធរសមត្ថកិច្ចឃុំឈើទាល ​បាន​ផ្សព្វផ្សាយ និង​ណែនាំដល់បងប្អូន ជាម្ចាស់កម្មវិធី​ ឲ្យយល់ដឹងកាន់តែច្បាស់ ពាក់ព័ន្ធបញ្ហាជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាល ពិសេស​ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ នៅភ្នំពេញ ខេត្តកណ្តាល និងនៅខេត្តព្រះសីហនុ នាពេលនេះ​។

​អាជ្ញាធរសមត្ថកិច្ចឃុំឈើទាល ស្រុកកៀនស្វាយ បានស្នើ​ឲ្យពន្យារពេល​កម្មវិធីជួបជុំ រៀបការ ឬពិធីបុណ្យផ្សេងៗ មួយរយៈសិន ដើម្បីគោរពតាមការណែនាំរបស់​ក្រសួងសុខាភិបាល និងដើម្បីចូលរួមបង្ការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។ បើមិនអាចផ្អាក ឬពន្យារពេលបាន ក៏សូម​ឲ្យមានអ្នកចូលរួមតិច និងអនុវត្តវិធាន​សុខាភិបាល​ឲ្យបានហ្មត់ចត់ ដើម្បីការពារ កុំ​ឲ្យឆ្លង​កូវីដ។​

នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចេញលិខិត ស្តីពី ការពន្យារពេល ឬកាត់បន្ថយ​អ្នកចូលរួម​ឲ្យមានចំនួនតិច ចំពោះការរៀបចំ​ពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗ ក្នុងភុមិសាស្ត្រ​ខេត្តកណ្តាល។

ក្នុងលិខិតជូនអភិបាលក្រុងស្រុក ក្នុងទឹកដីខេត្តកណ្តាល ត្រូវបាន​លោកអភិបាលខេត្ត គង់ សោភ័ណ្ឌ លើកឡើងថា យោងស្ថានភាពពាក់ព័ន្ធ​ព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ២០២១ មានការឆ្លងរីករាលដាល​ខ្លាំង ដែលចាំបាច់​ក្នុងការរឹតបន្តឹងយ៉ាង​ម៉ឺងម៉ាត់​ចំពោះការរៀបចំ​ និងការចូលរួម​កម្មវិធីផ្សេងៗ ដែលមានមនុស្សច្រើន រដ្ឋបាលខេត្ត សូមស្នើ​រដ្ឋបាលក្រុង ស្រុកគ្រប់ស្រុក អនុវត្តនូវការងារចាំបាច់ ដើម្បីទប់ស្កាត់​ការរីករាលដាល​ជំងឺកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ដូចខាងក្រោម៖ ១.សម្របសម្រួល​ពន្យារពេលការរៀបចំពិធីមង្គលការ ឬការរៀបចំពិធីផ្សេងៗ ដែលមានមនុស្ស​ចូលរួមច្រើន​។ ២.កាត់បន្ថយ​អ្នកចូលរួម​កម្មវិធី​ឲ្យនៅចំនួនតិច និងត្រូវអនុវត្តតាម​វិធានការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យបានម៉ឺងម៉ាត់​៕