ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​ពោធិ៍​សែន​រឹត​បន្តឹង​២ភូមិ​ ក្រោយ​​សង្ស័យ​ករណី​​ជំងឺកូវីដ​១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដាក់​កម្លាំង​រឹត​បន្តឹង​នៅ​ភូមិ​ចំនួន​២​គឺ​ត្រពាំង​អញ្ចាញ និង​ភូមិ​ជង្រុក ស្ថិត​នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយ​​ពី​​មានការ​សង្ស័យ​អំពី​​ជំងឺកូវីដ​១៩​ ប៉ុន្តែ​ពុំ​បាន​បិទ​ទាំងស្រុង​មិន​ឲ្យ​មានការ​ចេញចូល​ទៅ​កាន់​ភូមិ​ទាំង​២​នេះ​ទេ គឺ​បិទ​នៅ​ត្រង់​កន្លែង​ដែល​មានការ​សង្ស័យ​និង​ត្រូវ​យក​សំណាក​ប៉ុណ្ណោះ…

​រាជធានី​ភ្នំពេញ ​៖ ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ដាក់​កម្លាំង​រឹត​បន្តឹង​នៅ​ភូមិ​ចំនួន​២​គឺ​ត្រពាំង​អញ្ចាញ និង​ភូមិ​ជង្រុក ស្ថិត​នៅ​ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោយ​​ពី​​មានការ​សង្ស័យ​អំពី​​ជំងឺកូវីដ​១៩​ ប៉ុន្តែ​ពុំ​បាន​បិទ​ទាំងស្រុង​មិន​ឲ្យ​មានការ​ចេញចូល​ទៅ​កាន់​ភូមិ​ទាំង​២​នេះ​ទេ គឺ​បិទ​នៅ​ត្រង់​កន្លែង​ដែល​មានការ​សង្ស័យ​និង​ត្រូវ​យក​សំណាក​ប៉ុណ្ណោះ ហើយ​ទន្ទឹម​នឹង​នេះ​អាជ្ញាធរ​បាន​បង្កើន​ការ​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​និង​អនុវត្ត​នូវ​គោល​ការ​របស់​ក្រសួងសុខាភិបាល​ដាក់​ចេញ​។

មន្ត្រី​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ថា ករណីសង្ស័យ​នៅ​ភូមិ​ទាំង​២​ខាងលើ​គឺ​ពាក់ព័ន្ធ​ទៅ​និង​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុម្ភៈ​ក្នុង​នោះ​អាជ្ញាធរ​បាន​រឹត​បន្តឹង​នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្សាំ​ង​មុន ដោយសារ​តែ​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​មកនេះ​មាន​ពិធី មង្គលការ​មួយ​នៅ​ទី​នេះ ហើយ​ក្នុង​ចំណោម​ភ្ញៀវ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នេះ​គឺ​មាន​អ្នក​ផ្ទុក​ជម្ងឺ​COVID-19 ។​ បន្ទាប់​មក​នៅ​ថ្ងៃ​បន្ទាប់​អាជ្ញាធរ​បាន​ចាប់ផ្ដើម​រឹត​បន្តឹង​ហើយ​ក្រុមការងារ​ពាក់ព័ន្ធ​បាន​ចុះ​ធ្វើការ​យក​សំណាក​ម្ចាស់​ដើមការ​ទាំង​គ្រួសារ​ខាង​ប្រុស​និង​ខាង​ស្រី​ចំនួន​១៥​នាក់ ព្រមទាំង​បាន​ឲ្យ​ពួក​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ ហើយ​មង្គលការ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ដូច្នេះ​ហើយ​ទើប​គិត​ថា​វា​មាន​ហានិភ័យ​។

​តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​មក​ដល់ទី​២៥ ខែកុម្ភៈ នេះ​តំបន់​នោះ​នៅ​តែ​ត្រូវ​បាន​រឹត​បន្តឹង​ដដែល ហើយ​អាជ្ញាធរ​បាន​រក​ឃើញ​តំបន់​សង្ស័​យ​ថ្មី​មួយទៀត​គឺ​នៅ​ប្លុក​ផ្ទះ​ជួល​នៅ​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោ​ធ័​សែន​ជ័យ ។ ​ដោយ​សង្ស័យ​ទៅ​លើ​មនុស្ស​២​នាក់​ក្នុង​នោះ​​ម្នាក់​អាយុ​២១​ឆ្នាំ និង​​​ម្នាក់ទៀត​អាយុ​២៧​ឆ្នាំ ដែល​មានការ​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅ​កោះ​ពេជ្រ ។ ​បន្ទាប់​មក​អាជ្ញាធរ​ខណ្ឌ​ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​ហែម ដា​រិ​ទ្ធិ សហ​ការណ៍​ជាមួយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​កាន់​ទីនោះ រួច​បាន​បញ្ជូន​អ្នក​ទាំង​២​ទៅ​កាន់​មណ្ឌល​ចត្តា​ឡី​ស័ក​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រៅពី​មនុស្ស​២​នាក់​ខាងលើ វេលា​រសៀល​ថ្ងៃ​ដដែល​ក្រុមការងារ​បាន​ចុះ​យក​សំណាក​មនុស្ស​ដែល​ស្ថិត​នៅ​ជុំវិញ​នោះ​សរុប​ចំនួន ៦០​នាក់​ចំនួន​០៥​ផ្ទះ ហើយ​ក្នុង​ចំណោម​នេះ​មាន​១១​នាក់​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ទាំង​២​នាក់​ខាងលើ ហើយ​ចំពោះ​ទីតាំង​សង្ស័យ​ខាងលើ​ត្រូវ​បាន​បិទ​ទាំងស្រុង​មិន​ឲ្យ​មានការ​ចេញចូល​ឡើយ ។​

ទន្ទឹម​និង​នេះ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ភូមិ​ទាំង​២​ខាងលើ​គឺ​ភូមិ​ត្រពាំង​អង​ញ្ចា​ញ​ដែល​កាលពីមុន​ហៅ​ថា​សហគមន៍​ត្រពាំង​អញ្ចាញ​នោះ​និង​ភូមិ​ជង្រុក មិន​ត្រូវ​បាន​បិទ​មិន​ឲ្យ​ចេញចូល​ទាំងនោះ​ទេ គឺ​បិទ​តែ​ទីតាំង​ដែល​មានការ​សង្ស័យ​តែ​ប៉ុណ្ណោះ ចំណែក​ច្រកចូល​ភូមិ​បើក​ឲ្យ​ដំណើរការ​ជា​ធម្មតា ប៉ុន្តែ​អ្នក​ឆ្លងកាត់​ត្រូវ​តែ​ពាក់​ម៉ាស់ បាញ់​អាល់កុល​លាងដៃ​និយាយ​រួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ទើប​អាច​ចេញចូល​បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ