ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ៤​នាក់​ពាក់ព័ន្ធ​បទល្មើស​​​​​​ត្រូវ​បញ្ជូនទៅ​​​សាលា​ដំបូង​ខេត្ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​​មានជ័យ ៖ ​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀ.ន​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៤​នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​។ ​លោក​វរសេនីយ៍ឯក​ធិ​ន…

ខេត្តបន្ទាយ​​មានជ័យ ៖ ​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀ.ន​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៤​នាក់ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​។

​លោក​វរសេនីយ៍ឯក​ធិ​ន ស៊ិ​ន​ដេ​ត ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿង ញៀន បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​ រួម​មា​ន១-ឈ្មោះ​សៅ ស្រស់ ហៅ ឆឺ​ត ​ភេទ​ប្រុស​ អាយុ ២៨​ឆ្នាំ នៅ​ភូមិ​កោះ​កែវ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ​ប៉ា គឹ​ម​សួរ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ស្នាយ​ដង្គត់ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ៣-​ឈ្មោះ​ឈា ផៃ ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ នៅ​ភូមិ​អង្ករ​ខ្មៅ ឃុំ​គយ​មែ​ង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ ​ជន​ទាំង​៣​នាក់​នេះ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន ​និង​​៤-​ឈ្មោះ នី សុខ​ជា ហៅ អ៊ិ​ត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ នៅ​ភូមិ​កោះ​កែវ សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរី​សោភ័ណ ជា​អ្នក​​ប្រើប្រាស់​។

​ក្នុង​នោះ​ប្រតិបត្តិការ​​ខាងលើ​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀ.ន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សរុប​ចំនួន​១៧​កូន​ថង់​,​ទូរស័ព្ទ​ដៃ​៤​គ្រឿង​,​ កូន​ថង់​ប្លា​សិ្ទ​ក​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន ។

​លោក​វរសេនីយ៍​ស្នងការ​រង ធិ​ន ស៊ិ​ន​ដេ​ត​បាន​បញ្ជាក់​ថា​៖​ជនសង្ស័យ​ទាំង​៤​នាក់ រួម​ទាំង​វត្ថុ​តាង កម្លាំង​នគ​គ​របាល​ជំនាញ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ នៅ​ថ្ងៃ​ទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២១​នេះ​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ