ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​រឿង​រសើប​មែន​! មន្ត្រី​ជល​ផល​ចាប់​រ៉ឺ​ម៉ក​ដឹក​ពង​ទា ហេ​!​ហេ​!

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ​ល្បី​ទៀត​ហើយ លោក គឹ​ម សា​រិ​ទ្ធ មន្ត្រី​ជលផល​ជើង​ខ្លាំង​នៅ​ខេត្តតាកែវ ចុះ​ទៅ​ចាប់​ពង​ទា​ប្រជាពលរដ្ឋ ហើយ​ថា ជា​បញ្ជា​ថ្នាក់លើ…

ខេត្តតាកែវ ៖ ​ល្បី​ទៀត​ហើយ លោក គឹ​ម សា​រិ​ទ្ធ មន្ត្រី​ជលផល​ជើង​ខ្លាំង​នៅ​ខេត្តតាកែវ ចុះ​ទៅ​ចាប់​ពង​ទា​ប្រជាពលរដ្ឋ ហើយ​ថា ជា​បញ្ជា​ថ្នាក់លើ ដែល​កំពុង​កើត​មាន​បញ្ហា​រសើប​បំផុត​មួយ ។ ក្រោយ​ពី​ល្បីល្បាញ​រឿង​ប្រើ​ហិង្សា​លើ​ប្រជាពលរដ្ឋ​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់​ដោយ​សំណុំរឿង​នេះ មិន​ទាន់​ផុត​ពី​ដៃ​តុលាការ​ផង​នោះ ពេល​នេះ លោក គឹ​ម សា​រិ​ទ្ធ ហៅ​មាន ដែល​មាន​តួនាទី​ជា នាយ​រង​អធិការកិច្ច​ចតុមុខ បាន​ល្បីល្បាញ​រឿង​មួយ​ទៀត​ហើយ ក្រោយ​ពី​លោក​ដែល​ជា​មន្ត្រី​ជលផល បែរជា​ទៅ​ចាប់​រ៉ឺ​ម៉ក​ដឹក​ពង​ទា​របស់​ប្រជាពលរដ្ឋ ដែល​ទំនងជា​ចង់​ជំរិត​ទារ​លុយ​ហើយ​ថា ជា​បញ្ជា​របស់​ថ្នាក់លើ​។

តាម​មន្ត្រី​សមត្ថកិច្ច​និយាយ​ថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ស្រុក​គិរីវង់ ដោយ​លោក គឹ​ម សា​រិ​ទ្ធ ដែល​ជា​មន្ត្រី​ជលផល និង​បក្ខពួក​ម្នាក់​ទៀត​ដែល​ទំនងជា​ស្រវឹង បាន​ចុះ​ទៅ​ឃាត់​រ៉ឺ​ម៉ក​ដឹក​ពង​ទា​របស់​ប្រជាពលរដ្ឋ ហើយ​ទំនងជា​ទារ​លុយ​មិន​បាន ក៏​បាន​នាំ​រ៉ឺ​ម៉ក​នោះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ដើម្បី​ឲ្យ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ តែ​ដោយ​សមត្ថកិច្ច​មិនដឹង​ធ្វើ​កំណត់ហេតុ​យ៉ាងម៉េច ព្រោះ​គ្មាន​កំហុស​អ្វី​ផង​នោះ ធ្វើ​ឲ្យ​លោក គឹ​ម សា​រិ​ទ្ធ ខឹង ក៏​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​ជា​មន្ត្រី​ជលផល​១​ឡាន​ពី​ខេត្តតាកែវ​មក​ទាំង​យប់​។

ករណី​នេះ គេ​មានការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​លោក គឹ​ម សា​រិ​ទ្ធ ដែល​ជា​មន្ត្រី​ជលផល បែរជា​មក​ចាប់​ពង​ទា ដែល​ជា​សមត្ថកិច្ច​របស់​បសុពេទ្យ​ទៅ​វិញ?ហើយ​បាន​ប្រើ​ពាក្យ​ថា នេះ​គឺជា​បញ្ជា​របស់​ថ្នាក់លើ ។ ចំពោះ​ករណី​នេះ លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តតាកែវ បាន​ថ្លែង​នៅ​ព្រឹក​មិ​ញ​នេះ​ថា លោក​កំពុង​តែ​ប្រជុំ​ជាមួយ​លោក​អភិបាល​ខេត្តតាកែវ​ដើម្បី​ពិភាក្សា​ពី​សំណុំរឿង​នេះ​ហើយ ថា​តើ​ហេតុ​អ្វី​បានជា​មន្ត្រី​ជលផល ទៅ​ឃាត់​រ៉ឺ​ម៉ក​ដឹក​ពង​ទា​របស់​ប្រជាពលរដ្ឋ?

យ៉ាងណា​ក៏​ដោយ បើ​យោង​តាម​សារ​ជា​សំឡេង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ទៅ​កាន់​អភិបាលខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិតខាង​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ជួយ​សម្រួល​ដល់​ការ​រក​ទទួលទាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ក្នុង​នោះ​ជា​ការ​កត់សម្គាល់ សម្តេច​ក៏​បាន​ធ្វើការ​ស្តីបន្ទោស​ចំពោះ​ស្ថាប័ន​មួយ​ចំនួន​ផង​ដែរ ចំពោះ​ការ​ចេញ​វិធានការ​ហាមឃាត់​មិន​ឲ្យ​មានការ​នាំ​ចូល​ផលិតផល​មួយ​ចំនួន​ពី​ប្រទេស​ជិតខាង​ដូច​ជា​ត្រី​ជាដើម ដែល​វា​បាន​ខុស​ទៅ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹង​មាន​ផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ