ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចជំនាញនៅថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២១ បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅតំបន់ភូមិសាស្ត្រចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានកា.ប់បំផ្លាញឧបករណ៍បទល្មើសនេសាទមួយចំនួនផងដែរ។
សមត្ថកិច្ចជំនាញរដ្ឋបាលជលផលបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទខាងលើនោះដែរ ដោយមានការចូលរួមពីសំណាក់ លោក ពត វណ្ណ ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស លោក និត សារ៉ា វុធ នាយសង្កាត់រដ្ឋបាលជល ផលភ្នំក្រោម និងគណ:កម្មការសហគមន៍ នេសាទចុងឃ្នៀសបានចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅក្នុងដែនសហគមន៍នេសាទចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប បានចំនួន ០១ករណី ដោយបំផ្លាញចោលនៅនឹងកន្លែងមាន៖ ក្បាលប ចំនួន ០៧គ្រឿង, របាំងសាច់អួន ប្រវែង១២០០ម៉ែត្រ, ចម្រឹងចំនួន៣០០ដើម, លែងត្រី ចំនួន ១០ គីឡូក្រាម ដោយប្រើប្រាស់កម្លាំង សរុបចំនួន១៣នាក់ កាណូតចំនួន៣គ្រឿង ។
ក្នុងនោះដែរលោក ពត វណ្ណដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានឱ្យដឹងថា ដោយអនុវត្តន៍ តាមបទបញ្ជាររបស់គណៈបញ្ជា ការឯក ភាពខេត្ត មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប កម្លាំងជំនាញរដ្ឋបាលជលផលចំណុះឱ្យផ្នែកចុងឃ្នៀស តែងតែចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិ សាស្ត្រតំបន់ចុងឃ្នៀស ជាប្រចាំដោយក្នុង១សប្តាហ៍ម្តងទៅ២ដងទៅតាមផែនការ ៕


ចែករំលែកព័តមាននេះ