ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​មណ្ឌល​ចត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​ក្រុម​គ្រូ​ពេទ្យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​សួរសុខទុក្ខ​ក្រុម​គ្រូពេទ្យ នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ តាម​ការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​មើលថែ និង​ព្យាបាល​ជូន​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​សម្រាក​នៅ​ទីនោះ​។

លោក​ឃួ​ង ស្រេង បាន​កោតសរសើរ​ចំពោះ​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​មើលថែ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ និង​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខុមាលភាព​អ្នកជំងឺ​កន្លង​មក ហើយ​លោក​ក៏​សូម​ឲ្យ​បន្ត​កិច្ច​ការងារ​នេះ​ឲ្យ​បាន​ល្អ​បន្ថែម​ទៀត ដើម្បី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។

លោក ឃួ​ង ស្រេង ណែនាំ​ឲ្យ​ក្រុម​គ្រូពេទ្យ​ទាំងអស់ សូម​បន្ត​យកចិត្តទុកដាក់​ណែនាំ​ដល់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​អនុវត្ត​វិធាន​សុខាភិបាល លាងដៃ​នឹង​សាប៊ូ ជែ​ល និង​អាកុល ពាក់​ម៉ាស់ ជា​ពិសេស​អនុវត្ត​វិធាន​ការពារ ៣​កុំ និង​៣​ការពារ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ