ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​ទាន់​មាន​ផែនការ​ចាក់​វ៉ាក់សាំងជូន​ជនបរទេស​នៅឡើយ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃនេះ…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃនេះ ជនបរទេស​ទាំងអស់​ដែល​កំពុង​រស់នៅ ឬ​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នឹង​អាច​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ស្រប​តាម​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ របស់​ប្រទេស​កម្ពុជា​។

ស្ថានទូត​បាន​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​នឹង​ត្រូវ​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ ហើយ​ព័ត៌មាន​លម្អិត​នៃ​កម្មវិធី​ចាក់​វ៉ាក់សាំង​នេះ នឹង​ត្រូវ​ផ្តល់​ជូន​តាម​ពេលវេលា​កំណត់ ​។ យើង​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត នៅ​ពេល​យើង​ទទួល​បាន​ព័ត៌មាន​បន្ថែម​។


ក្នុង​ការ​ឆ្លើយ​តប​នេះ​ផង​ដែរ នៅ​ថ្ងៃ​ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែង​ដូចនេះ​ថា ៖ «​យើង​មិន​ទាន់​មាន​ផែនការ​ចាក់ ជូន​ជនបរទេស​នៅ​ឡើ​យ​ទេ​» ៕

អត្ថបទសរសេរ ដោយ