ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UCL ៖ សរុប​​ជើង​ទី​១ ​ក្រុម​ភ្ញៀវ​ឈ្នះ​ទាំងអស់ លើកលែងតែ Juventus​

3 ឆ្នាំ មុន

អន្តរជាតិ ៖ ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ Champions League បាន​បញ្ចប់រួចរាល់​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ដោយក្នុងនោះ​មាន​លទ្ធផល​ឈ្នះ…

អន្តរជាតិ ៖ ការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ក្រប​ខណ្ឌ Champions League បាន​បញ្ចប់រួចរាល់​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ដោយក្នុងនោះ​មាន​លទ្ធផល​ឈ្នះ និង​ចាញ់​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​នេះ គឺ​ក្រុម​ភ្ញៀវ​សុទ្ធតែ​យកជ័យ​ជម្នះ​ទាំងអស់ លើកលែងតែ​ក្រុម​សេះបង្កង់ Juventus តែ​ប៉ុណ្ណោះ​ដែល​បានចាញ់​ក្រុម​ម្ចាស់ផ្ទះ Porto ដោយ​លទ្ធផល ២-១ កាលពី​​ថ្ងៃ​ទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ កន្លង​ទៅ​។

ដោយឡែក​បើ​យើង​ក្រឡេក​មក​មើល តារាង​កីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ (Top Scorers) គិត​ត្រឹម​ជើង​ទី១វគ្គ​នេះ កីឡាករ Erling Haaland របស់​ក្រុម Dortmund កំពុង​ឈរ​លើ​គេ​ដោយ​ធ្វើ​បាន​៨​គ្រាប់ តាម​ពីក្រោយ​ដោយ​កីឡាករ Neymar, Olivier Giroud និង Álvaro Morata ដែល​ធ្វើ​បាន​៦​គ្រាប់​ដូច​គ្នា​។

សូម​បញ្ជាក់​ជូន​ថា សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី ៩,១០,១៦ និង ១៧ ខែមីនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​៕