ឆ្ងល់មែនទេ! ហេតុអ្វីទឹកចូលសួត ឬស្រោមសួត? នេះហើយជាមូលហេតុ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តើជំងឺទឹកចូលសួត និងទឹកចូលស្រោមសួត ខុសគ្នាឬដូចគ្នា? លោកវេជ្ជ បណ្ឌិត ឆ ប៊ុនប៉ូល ឯកទេសជំងឺសួតនៃមន្ទីរកាល់ម៉ែតបានបញ្ជាក់ថា…
រាជធានីភ្នំពេញ ៖ តើជំងឺទឹកចូលសួត និងទឹកចូលស្រោមសួត ខុសគ្នាឬដូចគ្នា? លោកវេជ្ជ បណ្ឌិត ឆ ប៊ុនប៉ូល ឯកទេសជំងឺសួតនៃមន្ទីរកាល់ម៉ែតបានបញ្ជាក់ថា…
រាជធានីភ្នំពេញ ៖ តើជំងឺទឹកចូលសួត និងទឹកចូលស្រោមសួត ខុសគ្នាឬដូចគ្នា? លោកវេជ្ជ បណ្ឌិត ឆ ប៊ុនប៉ូល ឯកទេសជំងឺសួតនៃមន្ទីរកាល់ម៉ែតបានបញ្ជាក់ថា ៖ ជំងឺទាំងពីរនេះ គឺខុសគ្នាស្រឡះ ៖
– ករណីទឹកចូលសួត បានន័យថា ខ្លួនយើងចាល់ជាតិទឹកក្នុងខ្លួនច្រើនជ្រុល ដោយប្រការណា មួយ ដែលបណ្តាលអោយជាតិទឹកទាំងនោះជ្រាបចូលទៅដក់នៅក្នុងថង់ខ្យល់របស់សួត ដែលធ្វើអោយយើងហត់ខ្លាំង។ មូលហេតុ អាចបណ្តាលមកពីខ្យោយបេះដូងដែលនាំអោយការច្របាច់ឈាមមិនបានល្អ គឺធ្វើអោយជាតិទឹងច្រាលមកក្នុងសួត ឬមូលហេតុមួយទៀតមកពីខ្យោយតម្រងនោមខ្លាំង ដែលមិនអាចបញ្ចេញជាតិទឹកបានល្អ ក៏បណ្តាលអោយច្រាលមកសួតដែរ។
– រីឯទឹកចូលស្រោមសួត គឺជារឿងមួយដោយឡែក ដែលមានន័យថា មានការដក់ទឹកក្នុងស្រោមសួតដែលព័ទ្ធជុំវិញសួតអាចខាងឆ្វេង ឬអាចខាងស្តាំ ឬក៏ទាំងសង្ខាងក៏មាន ដែលវាអាចបណ្តាលមកពីការរលាកស្រោមសួតខ្លួនឯងផ្ទាល់ ឬមកពីការខ្យោយបេះដូង តម្រងនោម ឬក៏ថ្លើម ទើបដែលបណ្តាលអោយចាល់ជាតិទឹករហូតដល់ទៅក្នុងស្រោមសួត។
ខ) តើការងូតទឹក ជាពិសេសនៅពេលក្តៅខ្លួន អាចបណ្តាលឱ្យទឹកចូលសួត ឬក៏ចូលស្រោមសួតបានដែរឬទេ?
ករណីនេះ គឺពុំអាចកើតឡើងទេ។ ការយល់ឃើញបែបនេះ គឺខុសទាំងស្រុង ផ្ទុយទៅវិញពេលក្តៅខ្លួនត្រូវព្យាយាមងូតទឹកអោយបានច្រើនដង ដើម្បីជួយបញ្ចុះកំដៅក្នុងខ្លួន។
គ) តើជំងឺទឹកចូលស្រោមសួតមានរោគសញ្ញាដូចម្តេច?
ឃ) ហេតុអ្វីបានមានជំងឺទឹកចូលស្រោមសួត?
ជំងឺនេះ មានមូលហេតុបង្កផ្សេងៗ ដែលភាគច្រើនគេជួបញឹកញាប់មានដូចជា ៖
ង) តើធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនេះ?
ជាទូទៅគ្រូពេទ្យធ្វើការវិភាគតាមរយៈថតសួតដោយកាំរស្មីអិច ឬអេកូសួត និងជួនកាលអាចធ្វើការស្កេនសួត។ ភាគច្រើនតំរូវអោយមានការបូមទឹកស្រោមសួត ដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ។
លោកវេជ្ជបណ្ឌិត ឆ ប៊ុនប៉ូល ឯកទេសជំងឺសួតនៃមន្ទីរកាល់ម៉ែតបានរំលឹកថា ៖ បើលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកជួបពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការពិគ្រោះ និងព្យាបាលបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ