ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ប្រុស​ស្រី​៣​នាក់​លួច​ឆ្លង​ដែន​ពី​ថៃ​ចូល​មក​កម្ពុជា​គេចវេះមិន​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវ​បាន​ឃាត់ខ្លួន

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី​៣​នាក់ លួច​ឆ្លង​ដែន​ពី​ថៃ​ចូល​មក​កម្ពុជា​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មាត់​អូរ​ព្រំដែន ទល់មុខ​កាស៊ីណូ…

បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី​៣​នាក់ លួច​ឆ្លង​ដែន​ពី​ថៃ​ចូល​មក​កម្ពុជា​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៧​និង​២០​នាទី ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មាត់​អូរ​ព្រំដែន ទល់មុខ​កាស៊ីណូ ឈម​ភូមិ​ក្បាលស្ពាន សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ រស់ ពិសិដ្ឋ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ប្រាប់​ថា​៖ ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​វិធានការ​ពី​លោក​វរៈសេនីយ៍ឯក សូរ ចាន់​រី មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ពលករ​ចំណាក់ស្រុក​ខុសច្បាប់ និង​គេចវេស​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ហើយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ សហការ​ជាមួយ​កម្លាំង​កងពលតូច​ថ្មើ​ជើង​លេខ​៥១​បាន​ចេញ​ល្បាត​រួម​គ្នា ប្រទះ​ឃើញ​ពលករ​ខ្មែរ​ចំនួន​៣​នាក់ ស្រី​ម្នាក់​ព្យាយាម​លួច​ឆ្លង​ដែល​ខុសច្បាប់ ដែល​គេចវេស​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ ដែល​ឃាត់​ពលករ​បម្រុង​ឆ្លង​ដែល​ពី​ថៃ​ចូល​មក​កម្ពុជា នៅ​ចំណុច​មាត់​អូរ​ព្រំដែន​ទល់មុខ​កាស៊ីណូ​ខាងជើង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ រស់ ពិសិដ្ឋ បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​ពលករ​ខ្មែរ​៣​នាក់ បម្រុង​ឆ្លង​ដែល​ពី​ចូល​មក​កម្ពុជា ដែល​គេចវេស​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​បញ្ជូន​តាម​រថយន្ត​ក្រសួងការពារជាតិ​ដឹក​ទៅ​ដាក់​នៅ​មណ្ឌល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ