ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ក្រុម​ដំបូង​គេ​ឆ្លង​ទៅ​វគ្គ​១៦​ក្រុម Eropa League

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​ឆ្លង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយក្របខណ្ឌ Europa League បន្ទាប់​ពី​បាន​បំបាក់​ក្រុម Wolfsberger…

អង់គ្លេស ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​ឆ្លង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយក្របខណ្ឌ Europa League បន្ទាប់​ពី​បាន​បំបាក់​ក្រុម Wolfsberger ក្នុង​វគ្គ​៣២​ក្រុម​ចុង​ក្រោយ​សរុប​ទាំង​២​ជើងក្នុងលទ្ធផល ៨-១​។

កាលពី​ជំនួប​ជើង​ទី​១ ដែល​ធ្វើ​នៅ​ប្រទេស​ហុង​គ្រី Spurs ក្នុង​នាម​ជា​ក្រុម​ភ្ញៀវ​បាន​លុត​ក្រុម​តំណាង​ប្រទេស​អូ​ទ្រី​ស Wolfsberger ដោយ​លទ្ធផល ៤-១​។ ខណៈ​ដែល​ជំនួប​ជើង​ទី​២ ដែល​បញ្ចប់​ទៅ​កាលពី​យប់មិញ ​នៅ​ចក្រភព​អង់គ្លេស Spurs បានយកឈ្នះ ៤​គ្រាប់​បន្ថែម​ទៀត​។

Dele Alli បាន​កា្ល​យ​ជា​កីឡាករ​លេចធ្លោ​ជាងគេសម្រាប់ជំនួបយប់មិញ បន្ទាប់​ពី​ខ្សែបម្រើ​អង់គ្លេស​រូប​នេះ ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ជា​ពិសេស​គឺ​ការ​ទាត់​បក​ក្រោយ​បញ្ចូល​ទី​ដែលគ្រាប់​បើក​ឆាក​យ៉ាង​អស្ចារ្យ​នៅ​នាទី​១០​។

ជ័យជម្នះ​ដ៏​ធំធេង​នេះ នាំ​ឱ្យ​ក្រុម​លោក José Mourinho កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ រង់ចាំ​ការ​ចាប់ឆ្នោតវគ្គនេះ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅនា​យប់​នេះ​៕