នៅក្នុងសៀវភៅគហិបដិបត្តិបានពន្យល់ថា ធម៌ឬហេតុជាទីតាំងនៃសេចក្ដីមិនសាបសូន្យ ឬហេតុជាទីតាំងនៃសេចក្តីចម្រើនមាន៧យ៉ាងគឺ:
១- ឧស្សាហ៍ប្រជុំ ឬជួបគ្នាឱ្យបានរឿយៗ ។
២- ការប្រជុំ និងការលើកលែងការប្រជុំត្រូវធ្វើឱ្យបានព្រមៗគ្នា ។
៣- គោរពតាមនូវគ្រប់ខនៃបទបញ្ញត្តិ និងអនុញ្ញាត ដោយផ្អែកតាមគោលការណ៍នៅក្នុងលក្ខន្តិកៈដែលបានកំណត់ និងអនុម័តរួចហើយ ។
៤- គោរព ស្តាប់នូវជនជាធំ ឬមេបានៅក្នុងសហគមន៍នោះៗ ។
៥- ត្រូវចេះគ្រប់គ្រងអារម្មណ៍ ឬបែងចែកអារម្មណ៍ឱ្យបានល្អ ។
៦- ត្រូវរៀនត្រេកអរក្នុងទីសេនាសនៈដែលស្ងប់ស្ងាត់ ។
៧- ត្រូវតាំងចិត្តថា អ្នកនៅជាមួយ និងអ្នកដែលត្រូវមកនៅជាមួយសូមឱ្យបានសេចក្តីសុខ សប្បាយទាំងអស់គ្នា ។
ពុទ្ធដីកាទាំង៧ចំណុចនេះមានប្រយោជន៍ខ្លាំងដល់អ្នករស់នៅជុំគ្នា ពិសេសសម្រាប់អ្នកប្រតិបត្តិការងារតាមអង្គភាពស្ថាប័ននានាដើម្បីភាពសុខសាន្តក្រោមកម្លាំងសាមគ្គីគ្នា ៕ សាន សារិន
ចែករំលែកព័តមាននេះ