ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែកបំផុត​​! កូន​ត្រី​ឆ្លាម​​១ក្បាល​​មានមុខមាត់​ស្រ​ដៀង​នឹង​មនុស្ស​(វីដេអូ)

3 ឆ្នាំ មុន

ឥណ្ឌូ​ណេ​ស៊ី ៖ មានរឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​អ្នកនេសាទ​ម្នាក់​ចាប់​បានកូន​ត្រី​ឆ្លាម​ដ៏​ចម្លែក​បំផុត​១​ក្បាល ដែល​មានមុខមាត់​ស្រ​ដៀង​នឹង​មនុស្ស​។ កូន​ត្រី​ឆ្លាម​ដ៏​ចម្លែក១ក្បាល​​នេះ ចាប់​បាន​ដោយ​លោក Abdullah Nuren…

ឥណ្ឌូ​ណេ​ស៊ី ៖ មានរឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​អ្នកនេសាទ​ម្នាក់​ចាប់​បានកូន​ត្រី​ឆ្លាម​ដ៏​ចម្លែក​បំផុត​១​ក្បាល ដែល​មានមុខមាត់​ស្រ​ដៀង​នឹង​មនុស្ស​។

កូន​ត្រី​ឆ្លាម​ដ៏​ចម្លែក១ក្បាល​​នេះ ចាប់​បាន​ដោយ​លោក Abdullah Nuren អាយុ​៤៨​ឆ្នាំ ដែល​ជា​អ្នកនេសាទ​នៅ​ដែនទឹក Rote Ndao ក្នុង​ខេត្ត East Nusa Tenggara ។ គាត់​បាន​ប្រាប់​ថា ដំបូង​ឡើយ​ត្រី​ឆ្លាម​ងាប់​១​ក្បាល​បាន​ជាប់​ក្នុង​សំណាញ់​របស់​គាត់​ដោយ​ចៃដន្យ ហើយ​នៅ​ពេល​ដែល​គាត់​វះ​ពោះ​របស់​វា​គឺ​មានកូន​៣​ក្បាល​នៅ​ខាងក្នុង​នោះ​។ អ្វី​ដែល​ចម្លែក​គឺ​១​ក្បាល​ក្នុង​ចំណោម​ពួក​វា​មានមុខមាត់​ស្រ​ដៀង​នឹង​មនុស្ស ដោយ​មាន​ភ្នែក​ធំ​ៗ​នៅ​ពីក្រោម​ច្រមុះ​របស់​វា​។

Nuren បាន​យក​កូន​ត្រី​ឆ្លាម​ចម្លែក​នោះ​ទៅ​ផ្ទះ​របស់​គាត់​ ហើយ​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​ក្នុងភូមិ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង រហូត​មាន​អ្នកខ្លះ​សុំ​ទិញ​វា​ពី​គាត់​ថែម​ទៀត​ផង​។ ប៉ុន្តែ​គាត់​បាន​បដិសេធ​ដោយ​បាន​និយាយ​ថា «​ខ្ញុំ​នឹង​រក្សា​វា​ទុក​។ ព្រោះ​ខ្ញុំ​គិត​ថា​វា​នឹង​នាំ​សំណាងល្អ​ដល់​ខ្ញុំ​»៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ