ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុច សុភា បិទទូរស័ព្ទ​គេច​ពីសំណួរ​អ្នកកាសែត

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អ្នកនាង​ឌុច សុភា ត្រូវ​​គេស្គាល់​ជា​ទូទៅ​ថា អតីត​ជា​តារា​សម្តែង​កាយ​វិការ​​ខារ៉ាអូខេ និងជា​តារា​​​ភាព​យន្ត​​​​ល្បី​​ឈ្មោះ​​ម្នាក់​​​​នា​ប៉ុន្មាន​​ឆ្នាំមុន ។​ ក្រោយ​​ពីនាង​​រៀបការ​ជាមួយ​លោក​ពៅ សីហា មន្ត្រីប៉ូលិស​​​អន្តោប្រវេសន៍​​កាលពី​​​​ថ្ងៃទី​​១ កញ្ញា ​ឆ្នាំ​២០០៩ មក នាង​បានចាក​ចេញ​ពី​ពិភព​សិល្បៈ​​បន្តិច​ម្តងៗ ​ស្ទើរតែ​​បាត់មុខ​ពីកញ្ចក់​ទូរទស្សន៍​​ ប៉ុន្តែ​​ទោះ​បីជាយ៉ាង​ណាក្តី​ ម្តង​​ម្កាល​គេ​​ឃើញ​នាង​​បង្ហាញ​មុខ​​តាម​កញ្ចក់​​ទូរទស្សន៍​​នានា តាម​រយៈ​​ការ​​សម្តែង​​ស្ប៉ត​​ពាណិជ្ជ​កម្ម​​ផលិត​​ផល​នានា​​ ។

អ្នក​នាង​ឌុ​ច សុភា ​អាយុ​​២៥​ឆ្នាំ​ ខណៈ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​ក៏​​ជួប​ប្រទះ​​នឹង​រឿង​​​អាស្រូវ​ច្រើន​ដែរ កាល​ពីឆ្នាំ​​២០០៦ ​។ ​ពេលនោះ​​​នាង​ប្រើ​​​អំពើមិន​​​គប្បី​​​​គឺ​វាយ​​សិស្ស​​​វិទ្យា​ល័យ​​ព្រះ​ស៊ីសុវត្ថិ​ ​​ម្នាក់​។ លើសពីនេះ​ នាង​​ទទួល​​ពាក្យ​​ច​ចាម​អារ៉ាម​ថា នាង​បើក​រថយន្ត​បុកទម្លុះ​​របាំង​​ស្ទាក់​​របស់​​​​ប៉ូលិស​​​ចរាច​រ​នៅម្តុំ​ភ្លើង​ស្តុប​​វត្ត​មហា​មន្ត្រី​​ និង​រឿង​អាស្រូវមួយ​ចំនួនទៀត ។ ​ក្នុង​ឆ្នាំ​២០១១​នេះ​ នាង​ត្រូវ​​ចូលខ្លួន​​ទៅ​​ដោះស្រាយ​​នៅសាលា​​ដំបូង​​រាជធានីភ្នំពេញ កាលពីរសៀល​ថ្ងៃទី​​១៥ កុម្ភៈ ​អំពីរឿង​​​​លែង​លះ​​ប្តី​ ។ ​គេ​នៅ​មិន​ទាន់​ដឹង​​ថា តើ​​រឿង​នេះ​ត្រូវ​​បញ្ចប់​​ហើយ​ ឬ​យ៉ាង​ណា​​នោះទេ ព្រោះ​រយៈ​ពេល​ប្រមាណ​១៥​ថ្ងៃ​កន្លង​​​​មក​នេះ​ យើង​ទំនាក់ទំនង​ទូរស័ព្ទ​​ទៅនាង ដើម្បី​​សុំ​បំភ្លឺ​​មិនបាន​​ទេ គឺ​ទូរស័ព្ទមិនចូល​ ។

ជា​ការ​ពិត​​ណាស់​​ តារា​មួយ​ចំនួន​ពេល​​មិន​​ទាន់មាន​​កេរ្តិ៍​ឈ្មោះ​​ល្បី​ទេ​​​នោះ គេ​តែ​ងតែ​ទទូច​សុំ​​ឱ្យអ្នក​កា​​សែត​​ជួយសម្ភាសន៍​​ខ្លួន​​យក​ទៅ​​​ផ្សព្វ​ផ្សាយ​​ឱ្យ​ប្រិយ​មិត្ត​​ទស្សន​ិកជន​​បានស្គាល់​ ដើម្បី​​​​បាន​ល្បីឈ្មោះ​ តែ​នៅ​ពេល​មានកេរ្តិ៍​​ឈ្មោះ​ល្បី​ និង​ជួប​រឿង​អាស្រូវ ពួកគេ​​តែង​តែ​គេច​មុខពី​អ្នក​កាសែត​​ ។ ជាក់ស្តែង​ដូចជា​អ្នកនាង​ឌុច សុភា ​​ខណៈ​​មហា​ជន​ចង់​​​ដឹង ចង់​ឮ​ពីខ្សែ​ជីវិត​សិល្បៈ និងក្រៅ​រង្វង់​​​​សិល្បៈ​​​​របស់​​ខ្លួន ​នាង​បែរជា​គេច​មុខ​​ និង​លាក់បាំង​ការពិត​​ទៅវិញ​ ។ ក្រោយ​​ពី​រៀប​​អាពាហ៍ពិពាហ៍​​​ជា​មួយ​​មន្ត្រី​​ប៉ូលិស​​អន្តោ​ប្រវេសន៍​​កាលពី​ឆ្នាំ​២០០៩ ​មក នាង​​​​មាន​កូន​ប្រុស​មួយ ដែលពេលនេះ​​មាន​អាយុ​​ជិត​​១​ឆ្នាំ​​​ហើយ ​​។ នាង​​បានបង្ហាញ​មុខ​​​កូនរបស់នាង​​តាម​ការ​បង្ហោះ​​រូបថត​លើ​ទំព័រ​ Facebook (Facebook/Sophea Duch) ផងដែរ ។

ក្រោយ​ពី​​ប្រេះ​ឆា​ពីស្វាមី​​រយៈ​ពេល​ជិត​​១​ឆ្នាំ​​មក​នេះ ​កាលពីរសៀលថ្ងៃទី​​១៥ កុម្ភៈ ឆ្នាំ​២០១១ ​នាង​បាន​ចូលខ្លួន​ទៅកាន់​ការិយាល័យ​រដ្ឋបាល​​របស់តុលាការ​​ ដើម្បីដោះស្រាយ​​រឿង​​សុំ​លែង​ស្វាមី​​ដ៏ចម្រូង​ចម្រាស​ ព្រោះតែ​​រស់​នៅ​មិន​​ចុះ​សម្រុង​​នឹងគ្នា ​ប៉ុន្តែ​​គេ​នៅមិនទាន់ដឹង​​ថា រឿង​​នោះវាទៅ​​ជា​យ៉ាង​ណា​នោះ​ទេ ។ ដើម្បី​​ស្វែង​រក​​ការពិត​ជុំុវិញ​​​រឿង​​លែងលះ​​​របស់​នាង និង​ស្វាមី​​ រយៈ​ពេលជាង​​​​១០ថ្ងៃ​មកនេះ ​អ្នក​​យកព័ត៌មាន​​​យើង​ព្យាយាម​​ទាក់ទង​នាង​​មិន​បាន​ទេ​ ។​​ ​ម្តងម្កាល​​គេ​​​ឃើញ​​នាង​បង្ហាញ​​​ខ្លួនក្នុង​​ពិធីជប់លៀង​​របស់​អ្នក​​​សិល្បៈ​​​ដូចគ្នា ​​ដោយ​​​​ឃើញ​បណ្តើរ​​​តារា​សម្តែង​​​វ័យ​​ក្មេង​ទៀត​​ផង៕