ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ៗ​នេះ​! ហ្វេ​ស​ប៊ុ​ករង​ការ​ចោទប្រកាន់​ម្តងទៀត ទាក់ទង​រឿងមួយនេះ

3 ឆ្នាំ មុន

បច្ចេកវិទ្យា ៖ ក្រុមហ៊ុន​ជា​ច្រើន​មិន​ថា​តូច​ឬ​ធំ​នោះ​ទេ បាន​ចំណាយ​លុយ​ជា​ច្រើន​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ជាមួយនឹង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដោយ​សង្ឃឹមថា​ផលិតផល​ឬ​សេវាកម្ម​របស់​ពួក​គេ នឹង​ត្រូវ​បាន​មើលឃើញ​ពី​សំណាក់​មហាជន ដែល​អាច​ក្លាយជា​អតិថិជន​របស់​ពួក​គេ ដែល​នេះ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក…

បច្ចេកវិទ្យា ៖ ក្រុមហ៊ុន​ជា​ច្រើន​មិន​ថា​តូច​ឬ​ធំ​នោះ​ទេ បាន​ចំណាយ​លុយ​ជា​ច្រើន​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ជាមួយនឹង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ដោយ​សង្ឃឹមថា​ផលិតផល​ឬ​សេវាកម្ម​របស់​ពួក​គេ នឹង​ត្រូវ​បាន​មើលឃើញ​ពី​សំណាក់​មហាជន ដែល​អាច​ក្លាយជា​អតិថិជន​របស់​ពួក​គេ ដែល​នេះ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងនេះ​។

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Financial Times កាលពី​ពេល​ថ្មី​ៗ​នេះ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​រង​ការ​ចោទប្រកាន់ នៅ​ក្នុង​ពាក្យបណ្ដឹង​មួយ​ថា បាន​បំប៉ោង​ចំនួន​អ្នក​មើល​ក្នុង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (Potential Reach) ដើម្បី​រក​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​បាន​កាន់តែ​ច្រើន​។

នៅ​ក្នុង​ការ​ចោទប្រកាន់​នេះ ពួក​គេ​បាន​បង្ហាញ​សារ​រវាង​អ្នកគ្រប់គ្រង​ធំ​ៗ នៅ​ក្នុង​ក្រុមហ៊ុន​ទាក់​ទង​នឹង​ការ​បំប៉ោង​ទិន្នន័យ​នេះ​។ បុគ្គលិក​ផ្នែក​គ្រប់គ្រង​ម្នាក់​បាន​ផ្ញើ​សារ ស្នើ​សុំ​ឱ្យ​មានការ​កែ​តម្រូវ ដោយ​បន្ថយ​ចំនួន​អ្នក​មើល ព្រោះ​វា​ខុស​គ្នា​ខ្លាំង​ពេក ប៉ុន្តែ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ឆ្លើយ​តប​វិញ​ថា ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ខាតបង់​ចំណូល​ជា​ច្រើន​។ នៅ​ក្នុង​ពាក្យបណ្ដឹង​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ពេល​ខ្លះ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​ផ្ដល់​ទិន្នន័យ ដែល​មាន​ចំនួន​អ្នក​មើល​ច្រើន​ជាង​ចំនួន អ្នក​រស់នៅ​ក្នុង​តំបន់​នោះ​ទៅ​ទៀត​។

សូម​ជម្រាប​ជូន​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបាន​រង​ការ​ចោទ​ប្រកាន់​​ទាក់ទង​នឹង​ការ​បំប៉ោង​ទិន្នន័យ​នោះ កាលពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន​បាន​យល់ព្រម​បង់​ទឹក​ប្រាក់​ចំនួន ៤០ លាន​ដុល្លារ​អា​មេ​រិ​ក​ម្តង​រួច​មក​ហើយ ទាក់ទង​នឹង​ការ​បំផ្លើស​ចំនួន​អ្នក​មើល​វី​ដេ​អូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​៕ ប្រភព ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង