ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួង ស្រេង កោះប្រជុំ​បន្ទាន់ ជាមួយមន្ទីរពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដែនដីទាំងយប់!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ដើម្បីចាត់វិធានការនានា ក្នុងការទប់ស្កាត់ការីករាលដាលដោយជំងឺ Covid -19 លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំបន្ទាន់​…

រាជធានីភ្នំពេញ៖ ដើម្បីចាត់វិធានការនានា ក្នុងការទប់ស្កាត់ការីករាលដាលដោយជំងឺ Covid -19 លោក​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំបន្ទាន់​ ជាមួយមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដែនដីទាំងយប់ នាថ្ងៃទី២២ ខែកុម្ភៈនេះ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹងមួយ ជុំវិញវិធានការ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺ​នេះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ គឺជាព្រឹត្តិការណ៍ ដែលបាន​ផ្ទុះឡើងនូវជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំ ឆ្លងចូលក្នុងសហគមន៍ ដែលមានទ្រង់​ទ្រាយធំជាង​ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាកន្លងមក ដែលទាមទារឲ្យ​អាជ្ញាធរកម្លាំងមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ រួមជាមួយនឹងប្រជាពលរដ្ឋផងដែរ ចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ19 ទាំងអស់គ្នា ដើម្បីឲ្យកម្ពុជារួចផុតពី​ការរីករាលដាលនៃជំងឺកូវីដ-១៩។

កិច្ចប្រជុំបន្ទាន់របស់លោក ឃួង ស្រេង នៅយប់នេះ បានធ្វើឡើង ភ្លាមៗ បន្ទាប់​ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសណែនាំដល់​លោកអភិបាលរាជធានីភ្នំពេញ ឲ្យបន្ត​យុទ្ធនាការចែកម៉ាស​ដល់​ប្រជាជនក្រីក្រ អ្នកលក់ដូរតាមផ្សារ ដើម្បីពាក់ការពារជំងឺកូវីដ១៩​។​

យុទ្ធនាការចែកម៉ាស នៅភ្នំពេញ ត្រូវបាន​លោក ឃួង ស្រេង ក្រោមការណែនាំរបស់​សម្តេចតេជោ ហ៊ុន សែន បានអនុវត្ត​កន្លងមក អំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២០​៕​ ដោយ៖ ចន ណារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ