ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តបាត់ដំបង ណែនាំឲ្យ​បោះតង់បន្ថែម នៅក្នុងមណ្ឌល​ចត្តាឡីស័ក​ណា ដែលមានទីធ្លា​ធំទូលាយ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងស្តាប់របាយការណ៍របស់​កម្លាំងចម្រុះ…

ខេត្តបាត់ដំបង៖ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តចុះពិនិត្យ និងស្តាប់របាយការណ៍របស់​កម្លាំងចម្រុះ កំពុងឈរជើង អនុវត្តទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់យ៉ាងម៉ឹងម៉ាត់​តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី​លោក​អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ និងអ្នកដឹកនាំសំខាន់ៗមួយចំនួនទៀត។

បន្ទាប់ធ្វើការប្រជុំពិភាក្សា និងស្តាប់របាយការណ៍ លោក វ៉ាន់ ថុល ប្រធានមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្ត បានផ្តល់ពីដុងជ័រចណុះ ២០ លីត្រ សម្រាប់ទឹកចំនួន ៣០០ ពីដុង និងធុងជ័រយួរទឹក ៣០០ ធុង ប្រគល់ជូនដល់កងកម្លាំងចម្រុះការពារព្រំដែន និងមណ្ឌលចត្តាឡីស័កតាមរយៈលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត សម្រាប់ឱ្យកងកម្លាំងប្រើប្រាស់តាមតម្រូវការចាំបាច់មួយចំនួន។

​លោកអភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័ក នៅស្រុកសំពៅលូន ភ្នំព្រឹក និងស្រុកកំរៀង ដើម្បីពិនិត្យលទ្ធភាពបន្ថែម ស្នើរៀបចំបោះតង់បន្ថែម នៅក្នុងមណ្ឌលចត្តាឡីស័កណា ដែលមានទីធ្លាធំទូលាយ ជៀសវាងការបើក​មណ្ឌលចត្តាឡីស័កថ្មីបន្ថែមទៀត តាមសាលារៀន ដែល​ធ្វើឱ្យប៉ះពាល់ដល់​ការសិក្សារបស់សិស្សានុសិស្ស។

​របាយការណ៍បង្ហាញថា គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ពលករមកពីថៃ ចូលតាមច្រកព្រំដែនខេត្តបាត់ដំបង សរុបមានចំនួនប្រមាណ ៨៤៥៣ នាក់។ ក្នុងនោះ បានបញ្ចប់ចត្តាឡីស័កប្រមាណ ៤៣២៥នាក់ នៅសល់ក្នុងមណ្ឌលប្រមាណ ៣៥២១នាក់។

​​ក្នុង​ពេល​ពិនិត្យមណ្ឌលចត្តាឡីស័ក​ជាប់ព្រំដែនថៃ ចំនួន ៣ មានស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបងនោះ លោកអភិបាលខេត្តបាត់ដំបង បានសំណេះ​សំណាល​ជាមួយពលករ និងផ្សព្វផ្សាយអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ” ៣ការពារ ៣កុំ ក្នុងវិធានការការពារជំងឺកូវីដ ១៩ “ នៅតាមមណ្ឌលចត្តឡីស័ក នៅស្រុកចំនួន ៣ ជាប់ព្រំដែនប្រទេសថៃ ដើម្បីឱ្យពលករសូត្រ និងអនុវត្តវិធានការនេះ ជាប្រចាំ ដើម្បីជាយ័ន សម្រាប់ការពារខ្លួនឱ្យរួចផុតពីជំងឺកូវីដ ១៩ ក្រោយពេលត្រូវបញ្ចប់​ចត្តាឡីស័ករួចនៅ​ក្នុងមណ្ឌល ហើយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ បន្តទៀត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ក្នុងវិធានការការពារជំងឺកូវីដ ១៩។

៣ការពារ រួមមាន៖ ១-ពាក់មាស់, ២-លាងដៃ, ៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ)។ ចំណែក ៣កុំ រួមមាន៖ ១-កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងម៉ាស៊ីត្រជាក់ច្រើនពេក, ២-កុំទៅកន្លែងមានមនុស្សច្រើន, ៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មា កុំឱបគ្នា ជាដើម៕ ​ដោយ៖ ​ហួត សុងហាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ