ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​របួស​ស្ត្រី​ម្នាក់ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​បណ្តាល​របួស​ស្ត្រី​ម្នាក់​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​រង្វង់​អក្សរ​តេ ស្ថិត​ភូមិ​ត្រាង ឃុំ​ភ្នំ​ដី…


ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​បុក​ម៉ូតូ​បណ្តាល​របួស​ស្ត្រី​ម្នាក់​អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៤០​នាទី ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវ​រង្វង់​អក្សរ​តេ ស្ថិត​ភូមិ​ត្រាង ឃុំ​ភ្នំ​ដី ស្រុក​ភ្នំស្រុក​។ មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ស្រុក​ភ្នំស្រុក​បាន​ប្រាប់​ថា​៖ នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​រថយន្ត​ធុន​ធំ​ពាក់​ស្លាក់​លេខ សៀមរាប 3A-2771 បាន​បើកប​តាម​បណ្តោយ​ផ្លូវ​ទិស​ដៅ​លិច​បត់​ទៅ​ជើង​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ធុន​ហុងដា​ឌ្រី​ម​ឆ្នាំ​២០១៩ ពេញទំហឹង​បណ្តាល​ម៉ូតូ​ចូល​ក្រោម​រថយន្ត និង​អ្នក​ម៉ូតូ​ដួល​បែកក្បាល​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ អ្នកបើកបរ​រថយន្ត​គេចខ្លួន​បាត់​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​ឡើង​ដោយ​រថយន្ត​ធុន​ធំ​បើកបរ និង​បត់​មិន​គោរព​សិទ្ធិ​អាទិភាព និង​បត់​មិន​មើល​មុខ​ឲ្យ​បាន​ច្បាស់​ទើប​បណ្តាល​បុក​អ្នក​ម៉ូតូ​ពីមុខ​បណ្តាល​របួសធ្ងន់​ម្នាក់​ខូចខាត​ម៉ូតូ​១​គ្រឿង និង​អ្នកបើកបរ​រថយន្ត​បុក​គេ​ហើយ​គេចខ្លួន​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ម​ក្រោយ​ពេល​វាស់វែង​ហើយ​បាន​យក​ម៉ូតូ​រង​គ្រោះ និង​រថយន្ត​ទុក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រុក​អនុវត្ត​តាម​ច្បាប់​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ