ប្រទេសម៉ិកស៊ិក ៖ ក្រសួងការពារជាតិម៉ិកស៊ិកបានប្រកាសថា ទាហានយ៉ាងតិច៦នាក់បានត្រូវបាត់បង់ជីវិត ដោយសារការធ្លាក់យន្តហោះយោធា១គ្រឿង របស់កងទ័ពអាកាសម៉ិកស៊ិក ដែលធ្លាក់កាលពីថ្ងៃទី២១ កុម្ភៈ ក្នុងទីក្រុង EMILIANO ZAPATA ក្នុងរដ្ឋVERACRUZ ភាគខាងកើតប្រទេស។
ក្រសួងនោះក្នុងសេចក្ដីប្រកាសខ្លីមួយថ្លែងថា យន្តហោះធុន LEARJET 45 ដែលមានលេខសម្គាល់3912 បានធ្លាក់បន្ទាប់ពីហោះចេញកាលពីព្រឹកថ្ងៃទី២១កុម្ភៈ ពីព្រលានយន្តហោះ EL LENCERO។
ក្នុងសេចក្ដីប្រកាសនោះក្រសួងការពារជាតិម៉ិកស៊ិកនិយាយថា គណៈកម្មាធិការស៊ើបអង្កេតលើគ្រោះថ្នាក់អាកាស របស់ក្រសួងព្រមទាំងផ្នែកត្រួតពិនិត្យ និងអគ្គត្រួតពិនិត្យរបស់កងទ័ព និងរបស់កងកម្លាំងអាកាស នឹងធ្វើរបាយការណ៍ ដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់នោះ៕ ដកស្រង់ចេញពីវេបសាយ ៖ xinhuanet
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ