ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អធិការដ្ឋាននគរបាលស្រុកអន្លង់វែងបានទទួលប្រជាពលរដ្ឋចំនួន៥នាក់ពីទាហានផ្នែកសឹករងស្រុកអន្លង់វែង ដែលពួកគាត់បានទៅរកកាប់ឈើធ្នង់ នៅតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា ថៃ ត្រង់ចំណុចបង្គោលឡាក់ទី៤ ស្ថិតនៅភូមិសាមគ្គី ឃុំត្រពាំងប្រីយិ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាទង្វើខុសច្បាប់ ។
ប្រជាពលរដ្ខ៥ នាក់នោះ ៖
១-ឈ្មោះ ខុង ប៉ុនហៅជា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិរំដួលជើងភ្នំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរកសិករ ។
២-ឈ្មោះ រ័ត្ន ថា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយិ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរកសិករ ។
៣-ឈ្មោះ នឿន រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទឹកជំ ឃុំត្រពាំងប្រីយិ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ មុខរបរកសិករ ។
៤-ឈ្មោះ ផាន់ នី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ មុខរបរកសិករ ។
៥-ឈ្មោះ ផា ភត់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង មុខរបរកសិករ ។
បើតាមសមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១០នឹង៣០នាទីព្រឹក ថ្ងៃខែខាងលើប្រជាពលរដ្ឋទាំង៥ នាក់នេះ បាននាំគ្នាលួចដើរឆ្លងដែន បម្រុងទៅកាប់ឈើធ្នង់នៅក្នុងទឹកដីកម្ពុជា.ថៃ តែពេលនោះក៏ត្រូវទាហានសឹករងស្រុកអន្លង់វែង ដែលមានភារកិច្ចយាមការពារព្រំដែនឃាត់ខ្លួននឹងបានប្រគាល់ឲ្យទៅនគរបាលស្រុក ដើម្បីចាត់ការបន្ត ។
ដូច្នេះពេលនេះមនុស្សទាំង៥ នាក់នោះកំពុងស្ថិតនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីរង់ចាំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ