ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ស្រុក​មោង​ប្ញស្សី​ទទួលបាន​ទឹក​​ប្រើប្រាស់​​​​វិញ​​ហើយ​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​មោង​ប្ញ​ស្សី​មួយ​ចំនួន ដែល​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់អស់​ជិត​១​ស​ប្ដា​ហ៍កន្លង​ទៅ ពេល​នេះ​ពួក​គាត់​ទ​ទួល​បាន​ទឹក​ប្រើ​ប្រាស់​​វិញ​ជា​បណ្ដើរ​ៗ​ហើយ ក្រោយ​ពី​អាជ្ញាធរ​ស្រុក ស្នើ​សុំ​អន្តរា​គម​ន៍​ពី​ថ្នាក់លើ បើក​ទឹក​ពី​អាង​ទឹក​ព្រែកជីក ដែល​ស្ថិត​នៅ​ប៉ែក​ខាងលើ​។ នេះ​បើ​តាម​តាម​មន្ត្រី​សាលាស្រុក​មោងប្ញ​ស្សី…

ខេត្តបាត់ដំបង​ ៖ ប្រជាពលរដ្ឋ​នៅ​ស្រុក​មោង​ប្ញ​ស្សី​មួយ​ចំនួន ដែល​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​ប្រើប្រាស់អស់​ជិត​១​ស​ប្ដា​ហ៍កន្លង​ទៅ ពេល​នេះ​ពួក​គាត់​ទ​ទួល​បាន​ទឹក​ប្រើ​ប្រាស់​​វិញ​ជា​បណ្ដើរ​ៗ​ហើយ ក្រោយ​ពី​អាជ្ញាធរ​ស្រុក ស្នើ​សុំ​អន្តរា​គម​ន៍​ពី​ថ្នាក់លើ បើក​ទឹក​ពី​អាង​ទឹក​ព្រែកជីក ដែល​ស្ថិត​នៅ​ប៉ែក​ខាងលើ​។ នេះ​បើ​តាម​តាម​មន្ត្រី​សាលាស្រុក​មោងប្ញ​ស្សី បញ្ជាក់​ប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ​ ។

អភិបាលរង​ស្រុក​មោង​ប្ញ​​ស្សី លោក បឿន សុវណ្ណ បាន​ប្រាប់​ថា ពលរ​ដ្ខ​រស់នៅ​ស្រុក​មោងប្ញ​ស្សីមួយ​ចំនួន​ធំ​បាន​ប្រឈម​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង កាលពី​ជិត​១​ស​ប្ដា​ហ៍​​កន្លង​ទៅ​នេះ ដោយសារ​តែ​ប្រភព​ទឹក​នៅ​តាម​ដងស្ទឹង​រីងស្ងួត ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ នេះ ដោយសារ​មានការ​អន្តរា​គម​ន៍​ពី​ថ្នាក់លើ ក្រោយ​ពី​អាជ្ញាធរ​ស្រុក​បាន​ស្នើ​សុំ ទើប​លោក​អភិបាលខេត្ត រួម​ទាំង​មន្ទីរ​ជំនាញ​ផង បាន​អនុញាត​ឲ្យ​លោក​អភិ​បាលស្រុក​មោង​ប្ញ​​ស្សី ដឹកនាំ​កម្លាំង​ចុះ​ទៅ​បើកទឹក​ពី​ «​អាង​ព្រែកជីក​» បង្ហូរ​ចុះ​តាម​ដង​ស្ទឹង​មោង ដើម្បី​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើប្រាស់ ​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋបាន​ឲ្យ​ដឹង​ថា ការ​រង់​ចាំ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​ស្អាត មិន​អាច​តម្រូវការ​ប្រើប្រាស​របស់​ពលរដ្ឋ​រាប់រយ​គ្រួ​សារបាន​ទេ​។ ដូច្នេះ​ ពលរ​ដ្ខ​ចាំបាច់​ត្រូវ​ប្រើប្រាស់ទឹក​នៅ​តាម​ដងស្ទឹង តែ​ដោយសារ​ភាពរាំងស្ងួត​នា​រដូវប្រាំង បាន​ធ្វើ​ឲ្យ​ទឹកស្ទឹង​រីងស្ងួត​អស់ទាំង​ស្រុង​តែ​ម្ដង​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ កុំ​ថា​ឡើយ​ទឹក​សម្រាប់​ស្រោច​ស្រព​​ដំណាំ សូ​ម្បី​តែ​ទឹក​សម្រាប់​មនុស្ស​ប្រើប្រាស់​ក៏​គ្មាន​ដែរ រីឯ​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ទីប្រជុំជន​ក៏​មិន​គ្រប់​តម្រូវការ​ដែរ​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ កុម្ភៈ នេះ​ពលរដ្ឋ​បាន​ទ​ទូល​ទឹក​ប្រើប្រាស់​វិញ​ជា​បណ្ដើរ​ៗ​ហើយ ក្រោយ​ពី​អ​ជ្ញា​ធរ​ស្រុក បើក​ពី​«​អាង​ព្រែកជីក​» បង្ហូរ​ធ្លាក់​មក​តាម​ដងស្ទឹង​មោង​ប្ញ​ស្សី​។

លោក បឿន សុវណ្ណ អភិបាលរង​ស្រុក​មោង​ប្ញ​ស្សី បាន​បញ្ជាក់​ថា បញ្ហា​ប្រឈម​ខ្លាំង​ជិត​១​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ គឺ​ទឹក​សម្រាប់​មនុស្ស​ប្រើប្រាស់ រីឯ​ទឹក​សម្រាប់​ស្រោច​ស្រប​ដំណាំ​ហាក់​មិន​ធ្ងន់ធ្ងរ​ទេ ព្រោះ​ដំណាំ​អាច​ពន្យា​ពេល​បាន តែ​សម្រាប់​មនុស្ស គឺ ត្រូវការ​ទឹកជា​ចាំបាច់​តែ​ម្ដង​ ។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ ពលរដ្ឋ​អាច​មានទឹក​ប្រើប្រាស់​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក ខេត្ត អនុញ្ញាត​ឲ្យ​បើក​បង្ហូ​រទឹក​ពី​«​អាង​ព្រែកជីក​» ដែល​ស្ថិត​នៅ​ប៉ែក​ខាងលើ នៃ​ស្រុក​រុក្ខ​គិរី​ ៕​

អត្ថបទសរសេរ ដោយ