ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​អត្តសញ្ញាណហើយ! ​បុរស​​ម្នាក់​លោ​.តពីលើ​​​​​​អគារ​មន្ទីរ​​ពេទ្យ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ដែល​លោ.ត​​ពី​លើ​ជាន់​ទី​១០នៃ​​ដំបូល​អគារ​​មន្ទីរពេទ្យ​ឯកជន​​​​​មួយកន្លែង មានទីតាំង​​ស្ថិត​នៅ​ចំនុច​ស្តុ​ប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ដ កែង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី កាលពី​វេលា​ថ្ងៃត្រង់​ទី​២០ ខែ កុ​ម្ភៈ ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ដែល​លោ.ត​​ពី​លើ​ជាន់​ទី​១០នៃ​​ដំបូល​អគារ​​មន្ទីរពេទ្យ​ឯកជន​​​​​មួយកន្លែង មានទីតាំង​​ស្ថិត​នៅ​ចំនុច​ស្តុ​ប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ដ កែង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី កាលពី​វេលា​ថ្ងៃត្រង់​ទី​២០ ខែ កុ​ម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១ នេះ​ត្រូវ​បាន​សមត្ថកិច្ច​ស្គាល់​អត្តសញ្ញាណ​ហើយ គី​ជា​ជនជាតិ​ខ្មែរ មិនមែន​ជា​ជនជាតិ​ចិន​នោះ​ទេ​ បន្ទាប់​​ពី​ស្ត្រី​ជា​ប្រពន្ធ​​របស់ជនរងគ្រោះ​ ព្រមទាំង​បងប្អូន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បីមក​ទទួលយក​ស.ព​បុរសរងគ្រោះ​​ និង​ចាត់ចែង​បូជា​នៅ​វេលា​រសៀលថ្ងៃ​ដដែល​​នេះ ។

បុរស​រងគ្រោះ​​​ខាងលើ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ឈ្មោះ អ៊ុ​ន ថន​ឌី អាយុ​៣៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨G​ផ្លូវ​K4D​ ភូមិ​ទ្រង់មាន់​ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ទាក់​ទិន​នឹង​ករណី​ខាងលើ​​នេះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​របស់ជនរងគ្រោះ​អោយ​ដឹង​ថា ដោយសារ​តែ​ជនរងគ្រោះ​​មាន​ជំងឺ​សរ​​សៃ​ប្រសាទ ។ ដោយ​បុរសរងគ្រោះ​​រូប​នោះ​មានបញ្ហា​ខួ​រ​ក្បាល​តាំងពី​នៅ​រៀន​ប្រមាណ​១០​ឆ្នាំ​កន្លត​មក​ហើយ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ។​កន្លង​មក ​ជនរងគ្រោះ​​តែងតែ​និយាយ​រវើរវាយ ​ហើយ​​មិន​នឹក​ស្មានថា ជនរងគ្រោះ​ចាក​ចេញពីផ្ទះ មក​លោ.ត​ពីលើអគារមន្ទីរពេទ្យ​បែប​នេះសោះ​​។

​គួររំលឹកថា ​​មានករណី​បុរស​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ជា​ជនជាតិ​ចិន បាន​ដើរ​ចូល​ទៅ​អគារ​មន្ទីរ​​ពេទ្យ​ឯកជន​​មួយកន្លែង ហើយ​លោ.តពីលើ​ជាន់​ទី​១០ (​ដំបូល​អគារ​) ​បណ្តាល​អោយ​បោក​ក្បាល​ស្លា.ប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​។

​ហេតុការណ៍​​ខាងលើ​​នេះ​បាន​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ថ្ងៃត្រង់​ទី​២០ ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២១ នៅ​ចំណុច​អគា​រ​​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ ​ស្ថិត​នៅ​ចំណុច​ស្តុ​ប​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​តាម​បណ្តោយ​ផ្លូវ​ណ​ត​ប្រ៊ី​ដ កែង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ពី​​នគរបាល​អោយ​ដឹង​ថា បុរសរងគ្រោះ​​រូប​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ ស្លៀក​ខោខ្លី ពាក់អាវ​យឺត​ពណ៌​ស និង​មាន​​សម្បុ​រ.ស ទំនងជា​ជនជាតិ​ចិន ។

​តាមរយៈ​សកម្មភាព​របស់​បុរស​រងគ្រោះ​នៅ​ក្នុង​​កាមេ​រ៉ា​សុ​វត្ថិ​ភាព​បានអោយ​ដឹង​ថា បុរស​រូប​នោះ​បាន​ដើរ​ចូល​ទៅតាម​ច្រក​មន្ទីរ​ពេទ្យ​ឯកជន​មួយកន្លែង​ ​កាលពី​​វេលា​ម៉ោង​ប្រមាណ​១២​និង​៧​នាទី​ថ្ងៃត្រង់ រួច​បាន​ដើរ​ឡើង​តាម​ជណ្តើរយន្ត​ទៅ​ជាន់​ទី​១០ ដែល​ជា​ដំបូល​អគារ ។

​តាមរយៈ​កាមេ​រ៉ា​សុ​វត្ថិ​ភាព​បានអោយ​ដឹងទៀត​​ថា បុរស​រូប​នោះបាន​ដើរ​ឡើង​ទៅ​ដល់​ជាន់​ទី​១០​រួច​ទៅ​ឈរ​ក្បែរ​បង្កាន់ដៃ​មួយសន្ទុះ​ដោយ​មើលទៅ​ក្រោយ និង​បាន​វែក​ដើម​ផ្កា​ជាន់ឡើង​ទៅ​អង្គុយ​នៅ​លើ​បង្កាន់ដៃ​មួយ​ឈប់​សន្ទុះ រួច​​ក៍បាន​លោ.ត​​ទ.ម្លា.ក់​ខ្លួន​ចុះ​ទៅ​ក្រោម​នៅ​វេលា​ម៉ោង​១២​និង​២៦​នាទី​និង​៣៨​វិនាទី​ថ្ងៃទី​២០ កុម្ភៈ​ ឆ្នាំ​២០២១ ។

​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា បុរសរងគ្រោះ​​រូប​នោះ​ទំនងជា​មាន​វិបត្តិ​អ្វីមួយ ហើយ ធ្វើ​ដំណើរ​ចេញ​ម្តុំ​ផ្សារ​ផ្លា​ហ្សា​រហូត​ទៅ​ដល់​អគា​រ​មន្ទីរពេទ្យ​ខាងលើ ហើយ​មើលចុះ​ឡើងក៍​បាន​ដើរ​ចូល​ទៅ​ក្នុង​អគារ​ និងឡើងលើដំបូលអគាររួច​លោ.តចុះមកក្រោម​​តែ​ម្តង ។

ក្រោយពេលកើតហេតុ ​នៅ​​លើ​ខ្លួនជនរងគ្រោះ​ សមត្ថកិច្ច​រក​ពុំ​ឃើញ​មានលិខិតស្នាមសម្គាល់ខ្លួនអ្វី​ឡើយ ។​ ​គ្រាន់តែ​រកឃើញ​​មាន​ទូរស័ព្ទ​មួយ​គ្រឿង​បែក​ខ្ទេច ហើយ​ស៊ី​ម​ក៍​ពុំ​មានឈ្មោះ​ទៀត​ ។ បន្ទាប់ពីពិនិត្យរួច ​ស.ពជនរងគ្រោះ​​ត្រូវ​បាន​នគរបាល​បញ្ជូន ទៅ​​តម្កល់ទុក​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ដើម្បី​ស្រាវ​ជ្រាវ​រក​បងប្អូនសាច់ញាតិ​​ឱ្យមកទទួលយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ