ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldinho និង Tevez បាត់បង់​មនុស្ស​ជាទី​ស្រលាញ់ដោយសារកូ​វី​ដ​១៩

3 ឆ្នាំ មុន

អន្តរជាតិ ៖ វា​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ដោយ​ត្រឹម​រយៈពេល​២​ថ្ងៃ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Ronaldinho និង​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Carlos Tevez បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​​ដោយសារ​តែ​កូ​វី​ដ​១៩​។ លោកស្រី…

អន្តរជាតិ ៖ វា​ជា​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ដោយ​ត្រឹម​រយៈពេល​២​ថ្ងៃ វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Ronaldinho និង​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន Carlos Tevez បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​​ដោយសារ​តែ​កូ​វី​ដ​១៩​។

លោកស្រី Dona Miguelina ដែល​ត្រូវ​ម្តាយបង្កើត​របស់ Ronaldinho អតីត​ខ្សែបម្រើ​ប្រយុទ្ធ​ក្រុម Barcelona និង AC Milan បាន​ទទួលអនិច្ចកម្ម​ក្នុង​អាយុ​៧១​ឆ្នាំ កាលពី​ថ្ងៃ​ទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ កន្លង​ទៅ​។ បន្ទាប់​ពី​មិន​អាច​តស៊ូឈ្នះ​នឹង​កូ​វី​ដ​១៩​ ខណៈ​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​វិជ្ជមានវីរុសនេះ​កាលពី​ខែធ្នូ ឆ្នាំ​២០២០​។

ដោយឡែក Carlos Tevez បាន​ខកខាន​ជួយ​ក្រុម Boca Juniors ក្នុង​ជំនួប​ទល់​នឹង​ក្រុម Newell’s Old Boys កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន​។ ក្រោយ​ពី​ឪពុកចិញ្ចឹម​ជាទី​ស្រលាញ់​បំផុត​របស់​អតីត​ខ្សែប្រយុទ្ធ​ក្រុម Man UTD និង Man City រូប​នេះ គឺ​លោក Segundo Raimundo Tevez បាន​ទទួលម.រ.ណៈភា.ព​ដោយសារ​កូ​វី​ដ​១៩ ក្រោយ​តស៊ូ​ដើម្បី​ជីវិត​ចុង​ក្រោយជាមួយវីរុសនេះ ​អស់ពេល​ជា​ច្រើន​ស​ប្តា​ហ៍​។

ដំណឹង​នេះបាន​ធ្វើ​មិត្ត​រួម​អាជីព ជា​ពិសេស​អ្នកគាំទ្រ​របស់​កំពូល​កីឡាករ​ទាំង​២​រូប​ខាងលើ ​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​នេះ​៕ (ដកស្រង់ចេញពី The Sun)