ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចីលុយពីធនាគារ ខ្មាសគេដែរ ឬទេ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពលរដ្ឋដែលជាមានវ័យចាស់ៗមួយចំនួនមានទស្សនៈមិនល្អចំពោះការខ្ចីប្រាក់​ពីធនា​គារនោះឡើយ ។ ពួកគាត់បានយល់ឃើញថា ការជំពាក់បំណុលគេមិនល្អហើយ​ពួកគាត់តែងតែមិនរីក​រាយ នៅពេលដឹងថាកូនចៅខ្លួនបានទៅខ្ចីលុយពីធនាគារ ឬកំពុងជំពាក់បំណុលធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងការយកមកទិញរបស់​របរប្រើប្រាស់…

រាជធានីភ្នំពេញ ៖ ពលរដ្ឋដែលជាមានវ័យចាស់ៗមួយចំនួនមានទស្សនៈមិនល្អចំពោះការខ្ចីប្រាក់​ពីធនា​គារនោះឡើយ ។ ពួកគាត់បានយល់ឃើញថា ការជំពាក់បំណុលគេមិនល្អហើយ​ពួកគាត់តែងតែមិនរីក​រាយ នៅពេលដឹងថាកូនចៅខ្លួនបានទៅខ្ចីលុយពីធនាគារ ឬកំពុងជំពាក់បំណុលធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ នៅក្នុងការយកមកទិញរបស់​របរប្រើប្រាស់ ឬបង់រំលោះផ្ទះសម្បែង​ជាដើមនោះ​ ។

លោក វិសុទ្ធ ជាបុរសមានកូនពីរ គាត់រស់នៅភ្នំពេញ ។ លោកអះអាងថាលោកមាន​ឪពុកម្តាយ ដែលមានទស្សនៈដូចខាងលើ ។ លោកថា លោកចេះប្រើប្រាស់ប្រាក់កម្ចីពី​ធនាគារ​តំាងពីលោកមិនទាន់រៀបការមកម្លេះ ហើយបានដឹងថាម្តាយរបស់លោក​មិនសប្បាយចិត្តជាមួយរឿងនេះ ។ “កាលខ្ញុំនៅខ្លួនមួយ ខ្ញុំបានបបួលម្តាយខ្ញុំយក​ប្លង់ផ្ទះដាក់ធនា​គារ ។ ខ្ញុំមានបំណងខខ្ចីប្រាក់មួយចំនួន ដើម្បីទុកឲ្យគាត់មាន​ប្រាក់ជាប់ខ្លួន ។ កាលនោះខ្ញុំមានប្រាក់ ៤០០ដុល្លារ ហើយជូនគាត់មួយខែ ១០០ដុល្លារ ។ ខ្ញុំយល់ថាជូនគាត់ ១០០ដុល្លារតិច ដូច្នេះខ្ញុំចង់ជូនគាត់លុយដំ ២ពាន់ដុល្លារ ប៉ុន្តែគាត់បានបដិសេធ គាត់មិនឲ្យខ្ញុំខ្ចីប្រាក់ពីធនាគារដោយទោះបីគាត់​នៅគ្មានប្រាក់ចាយយ៉ាងណាក្តី” ។ លោក វិសុទ្ធ ថាម្តាយគាត់សុខចិត្តក្រ គ្មានប្រាក់ទោះបីមានជំងឺមិនទៀងទាត់ក្តី តែមិនអោយជំពាក់បំណុលគេទេ ។

ក្រោយមកលោកវិសុទ្ធបានទៅខ្ចីប្រាក់ពីធនាគារតាមមធ្យោបាយរបស់លោក ដោយមិនឲ្យម្តាយដឹងឡើយ ។ លោកថារហូតមកដល់ពេលនេះ ម្តាយរបស់គាត់នៅតែ​សប្បាយចិត្តនិងតែងតែរិៈគន់គេ បើគាត់ដឹងថាកូនចៅណាម្នាក់ជំពាក់​ប្រាក់ធនាគារនោះ ។

 លោក វិសុទ្ ធថា “ចាស់ទុំភាគ​ច្រើនយល់ដូចម្តាយរបស់​លោកដែរ” ។ ប៉ុន្តែសម្រាប់​មនុស្សមួយចំនួនគេយល់ថាការខ្ចីប្រាក់ពីធនាគារជាមធ្យោបាយល្អមួយដើម្បីបាន ទុនមកប្រកបរបររកស៊ី ពីព្រោះទុននេះបើគ្មានធនាគារទេប្រាកដជាពិបាករកណាស់ ។ វិស័យធនាគារនិងហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ។ លោក វិសុទ្ធ ជាមនុស្សម្នាក់ដែលបានឲ្យតម្លៃ​លើការខ្ចីប្រាក់ពី​ធនាគារ ឲ្យតែការខ្ចីនោះមានគោលដៅច្បាស់លាស់ ត្រឹមត្រូវ ។ បច្ចុប្បន្ននេះ លោកវិសុទ្ធជាម្ចាស់ភោជនីយដ្ឋានមួយ ដែលគាត់មានដើមទុនរកស៊ី ពីការយកប្លង់​ផ្ទះទៅខ្ចីធនាគារនោះឯង ។ មានករណីជោគជ័យផ្សេងទៀត ដែលខាងមសាគមគ្រឹះស្ថានហិរញ្ញវត្ថុកម្ពុជា លើកយកម​កជាឧទាហរណ៍ជាក់ស្តែង ឲ្យយើងដឹងពីសារៈសំខាន់នៃការប្រើប្រាស់​ប្រាក់ឥណទាននេះ ។

លោក ពៅ រិទ្ធី មានអាយុរ ៥១ឆ្នាំ ជាកសិករដ៏សាមញ្ញក្នុងភូមិជនបទ ក្នុងខេត្តត្បូងឃ្មុំ ប៉ុន្តែជីវភាពគ្រួសាររបស់គាត់ក្នុងរយៈពេលជាងដប់ឆ្នាំនេះ មានការរីកចម្រើនគួរ​អោយកត់សម្គាល់ ពោលគឺដោយសារការខិតខំប្រឹងប្រែង ក៏ដូចជាបានដើមទុន​ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ ។ លោក បានចាប់ផ្តើមប្រើប្រាស់ប្រាក់កម្ចីពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រមាណ ១៥ឆ្នាំមកហើយ ។ ក្នុងរយៈពេលជាងដប់ឆ្នាំនេះ គ្រួសារលោក​បានប្រើប្រាស់ប្រាក់កម្ចីពង្រីកការដាំដុះ បង្កើតមុខរបរ ក៏ដូចជាងសាងសង់លំនៅដ្ឋាន​ផងដែរ ។

“ដំបូងឡើយលោកបានប្រើប្រាស់ប្រាក់កម្ចីបង្រប់សាងសង់ផ្ទះ បន្ទាប់មកបើក​កន្លែងលក់​ចាប់ហួយ (គ្រឿងទេស) ដាំដុះបន្លែចំការផ្សេងៗ និងទិញលក់គោជាដើម ។ ប្រាក់កម្ចីចុងក្រោយរបស់លោកពូ ត្រូវបានប្រើក្នុងការពង្រីកមុខរបរដែលមានស្រាប់ ព្រមទាំងជួយដល់កូនលោកពូក្នុងការបើកអាជីវកម្មថតរូបតាមកម្មវិធីផ្សេងៗ និង​ទិញម៉ូតូកង់​​បីសម្រាប់រត់ពេលទំនេរពីរបរថតរូប ។ គាត់ថា បើមិនហ៊ានសម្រេចចិត្តរក​ប្រាក់កម្ចីហិរញ្ញវត្ថុទេ លោកប្រហែលជាមិនអាចរកលុយបានទាំងដុល ហើយជីវភាពគ្រួសារក៏អាចនឹងមិនអាចរីកចម្រើនដូចសព្វថ្ងៃនេះទេ” នេះបើតាមការសិក្សារបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។

ស្ថាប័ននេះបានឲ្យដឹងទៀតថា ដើម្បីអាចបង់ទៅគ្រឹះស្ថានទាន់ពេលវេលា លោក ពៅ រិទ្ធី និងភរិយាត្រូវធ្វើការសន្សំជារៀងរាល់ថ្ងៃ ខិតខំរកស៊ី មិនសូវចាយលុយខ្ចះខ្ជាយ ហើយរាល់ពេលទំនេរលោកពូរត់ម៉ូតូឌុបបន្ថែមដើម្បីបង្កើនចំណូលគ្រួសារ ។ លោក រិទ្ធី ផ្ទាល់បានបញ្ជាក់ថា បើប្រៀបធៀបជីវភាពគ្រួសារគាត់កាលពី ១៥ឆ្នាំមុន ពោលគឺមុនប្រើប្រាស់ប្រាក់កម្ចី គ្រួសារគាត់សព្វថ្ងៃមានការធូរធារច្រើន ដោយមានដី​ចម្ការ​ ដីភូមិ មានផ្ទះ មានគោ និងមុខរបរផ្សេងៗ ។ លោកថា ការប្រើប្រាស់កម្ចីមានផល​ប្រយោជន៍ច្រើន ពិសេសពេលដែលត្រូវការប្រាក់​ច្រើនសម្រាប់ទិញអ្វីមួយ ព្រោះបើរងចាំប្រាក់សន្សំដោយខ្លួនឯង ត្រូវចំណាយពេលយូរ ហើយប្រាក់កម្ចីរឹតតែ​មានភាពចាំបាច់បំផុតក្នុងបង្កើត ឬពង្រីកមុខរបរដើម្បីបង្កើនចំណូលក្នុងគ្រួសារ ។ មានមនុស្សជាច្រើននៅភ្នំពេញបាននិយាយថា អ្នកដែលខ្ចីប្រាក់ពីធនាគារបានជាអ្នកដែលមានលទ្ធភាពរកចំណូល ។ ចុះលោកអ្នកវិញយល់យ៉ាងណាដែរ? ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ