អន្តរជាតិ ៖ រូបថតកម្រ និងគួរឱ្យភ្ញាក់ផ្អើលបំផុត ដែលចេញផ្សាយដោយអង្គការណាសា (NASA) បានបង្ហាញពីទំហំដ៏មហាសាលនៃការជីកយករ៉ែមាស ដែលភាគច្រើនខុសច្បាប់ស្ថិតក្នុងព្រៃអាម៉ាហ្សូនរបស់ប្រទេសប៉េរូ។

ទីភ្នាក់ងារអវកាសខាងលើបានហៅវាថា «ទន្លេមាស» ដែលក្នុងរូបថតនោះតាមពិតគឺជារណ្តៅដែលត្រូវបានជីកដោយក្រុមអ្នករុករករ៉ែ ដែលគ្មានអាជ្ញាប័ណ្ណក្នុងប្រទេសនេះ។ រណ្តៅនោះជាធម្មតាត្រូវបានលាក់បាំងពីគ្រប់គ្នា ប៉ុន្តែវាត្រូវបង្ហាញដោយសារពន្លឺព្រះអាទិត្យឆ្លុះបញ្ចាំងពីលើវា។

អវកាសយានិកម្នាក់នៅស្ថានីយ៍អវកាស International Space Station (ISS) បានចាប់យករូបថតដ៏អស្ចារ្យនេះកាលពីខែធ្នូ។ រូបភាពទាំងនេះគឺជាភស្តុតាងបន្ថែមទៀតនៃទំហំរ៉ែមាសដែលត្រូវបានបំផ្លិចបំផ្លាញក្នុងតំបន់ Madre de Dios ភាគអាគ្នេយ៍ប្រទេសប៉េរូ។
ប៉េរូជាប្រទេសនាំចេញមាសឈានមុខគេ ហើយតំបន់ Madre de Dios ជាកន្លែងឧស្សាហកម្មដែលមិនមានច្បាប់ទម្លាប់ ដោយក្រុមអ្នករុករករ៉ែរាប់ពាន់នាក់កំពុងរកស៊ីនៅទីនោះ។ ដែលឈានដល់មានការកាប់បំផ្លាញព្រៃឈើយ៉ាងសន្ធឹកសន្ធាប់ និងទីជម្រកដ៏សំខាន់ៗ៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ