ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់វ៉ាក់សាំងកូវីដ នៅថ្ងៃទី២ មានអ្នកមកចាក់ ៦៥៧នាក់ តែអ្នកបានចាក់រួច ៤៤២នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​នៅ​ថ្ងៃទី១១ ខែកុម្ភៈ  ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំង​កូវីដ១៩ នៅក្របខណ្ឌក្រសួងសុខាភិបាល មាន​អ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩  ដោយស្ម័គ្រចិត្ត ​ចំនួន…

ភ្នំពេញ៖ ​នៅ​ថ្ងៃទី១១ ខែកុម្ភៈ  ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំង​កូវីដ១៩ នៅក្របខណ្ឌក្រសួងសុខាភិបាល មាន​អ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩  ដោយស្ម័គ្រចិត្ត ​ចំនួន ៦៥៧ នាក់  ( ស្រី  ២៩៣ នាក់ )។ ប៉ុន្តែ​មានតែ ៤៤២នាក់ ( ស្រី ១៦៤នាក់ ) ប៉ុណ្ណោះ ត្រូវបានគ្រូពេទ្យ អនុញ្ញាត​ឲ្យ​ចាក់វ៉ាក់សាំង​។ ចំណែក ២១៥នាក់ ( ស្រី ១២៩នាក់ ) មិនត្រូវបាន​គ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ឡើយ​។ នេះបើតាម​លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ  និងជា​អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

កាលពីថ្ងៃទី១០កុម្ភៈ ដែលជាថ្ងៃចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ក៏ត្រូវបាន​លោកជំទាវ ឱ វណ្ណឌីន ប្រកាសថា អ្នកមកចាក់​មានចំនួន  ៤២៥នាក់  (ស្រី​ ១០៤នាក់)​។ ប៉ុន្តែមាន​អ្នកបានចាក់វ៉ាក់សាំងរួច ចំនួន​ ៣៣៩នាក់  (ស្រី​ ៧៥នាក់)។ រីឯអ្នកដែលគ្រូពេទ្យ មិនអនុញ្ញាតឲ្យចាក់ មានចំនួន​ ៨៦នាក់  (ស្រី  ២៩នាក់)។

ក្រសួងសុខាភិបាល បានប្រកាសថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន ៣០ម៉ឺនដូស ដែលជាចំណែករបស់ក្រសួងសុខាភិបាល​នេះ ត្រូវបន្តធ្វើជារៀង​រាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ល្ងាច ( ដោយសម្រាក​ពិសា​អាហារថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ១៤​ )​។

ក្រសួងសុខាភិបាល បាន​លើកឡើងថា ឥស្សរជន និង​អ្នក​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ សូម​អញ្ជើញ​ទៅ​ចាក់​តាម​ទីកន្លែង ដែល​ក្រសួងសុខាភិបាល បាន​ជូន​ព័ត៌មាន កាលពី​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ចំណែក​ពេទ្យ ប៉ូលិស អង្គរក្ស សមាជិក​ព្រឹទ្ធសភា រដ្ឋសភា បុគ្គលិក​មន្ត្រីរាជការ​នៅ​ព្រឹទ្ធសភា រដ្ឋសភា និង​ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមាន​អាយុ ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​តទៅ នៅ​មន្ទីរពេទ្យ​រដ្ឋ ៤​កន្លែង គឺ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង និង​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕

 ​​