ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេទ្យ ប៉ូលិស អង្គរក្ស ​បុគ្គលិក​មន្ត្រីរាជការ​… ត្រូវចាក់​វ៉ាក់សាំង​កូវីដ នៅថ្ងៃទី១១កុម្ភៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ពេទ្យ ប៉ូលិស អង្គរក្ស សមាជិកព្រឹទ្ធសភា រដ្ឋសភា បុគ្គលិក​មន្ត្រីរាជការនៅព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ…

ភ្នំពេញ​៖ ពេទ្យ ប៉ូលិស អង្គរក្ស សមាជិកព្រឹទ្ធសភា រដ្ឋសភា បុគ្គលិក​មន្ត្រីរាជការនៅព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ សូមអញ្ជើញទៅចាក់វ៉ាក់សាំង​កូវីដ១៩ នៅថ្ងៃទី១១ ខែកុម្ភៈ នៅមន្ទីរពេទ្យរដ្ឋ ​៤កន្លែង​ គឺនៅមន្ទីរពេទ្យ​មន្ទីរពេទ្យរដ្ឋ ទាំង ៤កន្លែងដដែល គឺនៅមន្ទីរពេទ្យកាល់ម៉ែត្រក់វ៉ាក់សាំង​កូវីដ១៩ សូម​អញ្ជើញ​ទៅចាក់តាមទីកន្លែង ដែលក្រសួងសុខាភិបា​កុមារជាតិ មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង និងនៅមន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត​។​

​ក្នុងសេចក្តីប្រកាស នៅយប់ថ្ងៃទី១០កុម្ភៈនេះ ក្រសួងសុខាភិបាល បានលើកឡើងបន្ថែម​​ថា ឥស្សរជន និងអ្នកដែល​មិនទាន់​បាន​ចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ សូម​អញ្ជើញ​ទៅចាក់តាមទីកន្លែង ដែលក្រសួង​សុខាភិបាល បានជូនព័ត៌មាន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយឡែក ​គ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ បុគ្គលិកមន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី ប៉ូលិសនៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញ​ ក៏ត្រូវបានក្រសួងសុខាភិបាល អញ្ជើញ​​ឲ្យទៅចាក់វ៉ាក់សាំង​កូវីដ១៩ តាមទីកន្លែង​ ដូចខាងក្រោម៖

-ក្រុមគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ​កាល់ម៉ែត្រ មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យ​កុមារជាតិ ដែលជាទីតាំង​ចាក់វ៉ាក់សាំងកូវីដ១៩ សូមចាត់ចែង​ចាក់ជូន​បុគ្គលិក​របស់ខ្លួន​ឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំងរៀងៗខ្លួន​

-មន្ទីរពេទ្យ​កុមារជាតិ សម្រាប់​ក្រុមគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ​ព្រះកុសមៈ មជ្ឈមណ្ឌលជាតិ​គាំពារមាតា និងទារក និងមជ្ឈមណ្ឌលជាតិ​កំចាត់​រោគរបេង និងហង់សិនទាំងអស់ ដែលត្រូវចែក​ពេលគ្នាទៅចាក់ កុំ​ឲ្យរាំងស្ទះដល់​ដំណើរការមន្ទីរពេទ្យ​។

-មន្ទីរពេទ្យកាល់ម៉ែត្រ សម្រាប់​សមាជិកព្រឹទ្ធសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ​

-មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់​បុគ្គលិក​-មន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់

-មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត សម្រាប់កងកម្លាំងនគរបាលជាតិ នៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញទាំងអស់​។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ នេះ ត្រូវបន្តធ្វើជារៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ល្ងាច ( ដោយសម្រាក​ពិសាអាហារថ្ងៃត្រង់ពីម៉ោង ១២ ដល់ម៉ោង ១៤​ )​។

ក្រសួងបន្តថា ឥស្សរជន និងអ្នកដែលបានចាក់ដូសទី១រួចហើយ សូមអញ្ជើញ​ទៅចាក់​ដូសលើកទី២ នៅតាមទីកន្លែង​ ដែលខ្លួន​បានចាក់​លើកទី១ ( ចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២៨ មិន​ឲ្យលើសពីថ្ងៃទី២៨ គិត​បន្ទាប់ពីថ្ងៃ ដែលបាន​ចាក់លើកទី១ )​។

ក្រសួងសុខាភិបាល ក៏បានប្រកាសថា នឹងបន្តជូនដំណឹង​ដល់សាធារណជន អំពីក្រុម​អាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំផ្សេងៗ​ទៀត ដែលនឹង​សូមអញ្ជើញ​ទៅចាក់​វ៉ាក់សាំង​កូវីដ១៩ ដោយស្ម័គ្រចិត្ត នៅពេលក្រោយៗទៀត​។

សូមរម្លឹកថា នៅថ្ងៃចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែល​កម្ពុជា ទទួលបានជំនួយរបស់ចិន​ ៣០ម៉ឺនដូស ដែលជាចំណែក​របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១០កុម្ភៈនេះ ត្រូវបាន​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសនៅយប់ថ្ងៃទី១០កុម្ភៈថា ​មានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ សរុប​ចំនួន​  ៤២៥នាក់  ( ស្រី  ១០៤នាក់ )។ ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងរួច​ ចំនួន​  ៣៣៩នាក់  (ស្រី​ ៧៥នាក់)។ រីឯ​អ្នក ដែលគ្រូពេទ្យ មិនអនុញ្ញាត​ឲ្យចាក់ មានចំនួន​  ៨៦នាក់   (ស្រី  ២៩នាក់ )៕