ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ហើយ​ជន​ដៃដល់​ផ្តាច់ជីវិត​ស្ត្រី​ម្នាក់​នៅ​ចំការ​ស្វាយ​ជា​នរណា? គឺ​អ្នក​ក្បែរ​បំផុត

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មាន​ករណី​អារ​.​ក​ផ្តាច់ជីវិត​ស្ត្រី​ចាំចំការ​ស្វាយ​ម្នាក់ ហើយ​សមត្ថកិច្ច​បាន​ប្រឹងប្រែង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ជា​ប្តី ដើម្បី​យក​មក​សាកសួរ​។ នៅ​ទីបំផុត​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន ចាប់​ប្រពន្ធ​អារ​.​ក​ដោយ​ដៃ​ខ្លួនឯង​ផ្ទាល់​មែន ព្រោះតែ​ខឹង​ប្រពន្ធ​ជំពាក់​លុយ​ធនាគារ​ច្រើន​ស្ថាប័ន​ដោយ​មិន​ឱ្យ​ខ្លួន​ដឹង​»​។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់​ពី​មាន​ករណី​អារ​.​ក​ផ្តាច់ជីវិត​ស្ត្រី​ចាំចំការ​ស្វាយ​ម្នាក់ ហើយ​សមត្ថកិច្ច​បាន​ប្រឹងប្រែង​ដុតដៃដុតជើង​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​ជា​ប្តី ដើម្បី​យក​មក​សាកសួរ​។ នៅ​ទីបំផុត​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​សារភាព​ថា «​ខ្លួន​ពិតជា​បាន ចាប់​ប្រពន្ធ​អារ​.​ក​ដោយ​ដៃ​ខ្លួនឯង​ផ្ទាល់​មែន ព្រោះតែ​ខឹង​ប្រពន្ធ​ជំពាក់​លុយ​ធនាគារ​ច្រើន​ស្ថាប័ន​ដោយ​មិន​ឱ្យ​ខ្លួន​ដឹង​»​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​លើ​ករណី​ឃា​.​ត​.​កម្ម​មួយ​ករណី ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែកុម្ភ​: ឆ្នាំ​២០២១ នៅ​ចម្ការ​ស្វាយ​របស់​ឈ្មោះ ផា​ន់ នី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ក្រាំង​ដី​វ៉ា​យ​ ស្រុក​ភ្នំស្រួច​។ ដែល​សាកសព​ជន​រង​គ្រោះ​ឈ្មោះ ជី​ម ផា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជា​អ្នក​ចាំចម្ការ​ស្វាយ នៅ​ភូមិ​-​ឃុំ​កើតហេតុ​។

សមត្ថកិច្ច​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ការ​ស្រាវជ្រាវ នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃខែ​ដដែល បាន​ហៅ​ឈ្មោះ ប៊ុត ផា​ន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ (​ត្រូវជា​ប្តី​ជន​រង​គ្រោះ​) មក​សាកសួរ​។

ក្រោយ​ការ​សាកសួរ​ឈ្មោះ ប៊ុត ផា​ន បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​អារ​.​ក និង​កាប់​ជា​ច្រើន​កាំបិត​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ពិតប្រាកដ​មែន​។ ហើយ​ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​ខឹង​នឹង​ប្រពន្ធ​របស់​ខ្លួន​ជំពាក់​លុយ​ធនាគារ​ច្រើន​ស្ថាប័ន​ពេក​។
លុះ​នៅ​រសៀល​ថ្ងៃ​ទី​5 ខែកុម្ភៈ​នេះ សមត្ថកិច្ច​ក៏​បាន​កសាង​សំណុំរឿង រួច​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី និង​បញ្ជូន​បន្ត​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ត​នីតិវិធី​ផង​ដែរ​។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ខេត្ត​-​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​សាកសព​ជន​រង​គ្រោះ​ឈ្មោ ជឹ​ម ផា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ​ចាំចំការ ជាមួយ​ប្តី​ឈ្មោះ ប៊ុត ផា​ន អាយុ​៦៨​ឆ្នាំ ចំណែក​ម្ចាស់​ចំការ​ឈ្មោះ ឡេ​ង ចាន់​ថា​នី ភេទ​ស្រី រស់នៅ​ភ្នំពេញ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​អូ​ចោត ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ក្រាំង​ដី​វ៉ា​យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សូម​រំលឹក​ទៀត​ថា មុន​កើតហេតុ នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែមករា បុរស​ជា​ប្តី​បាន​ចេញពី​ចំការ​ទៅ​ធ្វើ​ទ្វាររបង​ផ្ទះ​ឱ្យ​កូន​នៅ​ភូមិ​ព្រៃ​ទទឹង លុះ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ក៏​វិល​មក​ចំការ​វិញ តែ​មិនឃើញ​ប្រពន្ធ​នៅផ្ទះ ក៏​ត្រឡប់​មក​រក​នៅផ្ទះ​បងប្អូន​ក្នុងភូមិ​នៅ​តែ​មិនឃើញ និង​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល រួច​ក៏​ត្រឡប់​មក​កន្លែង​ចាំចំការ​វិញ ក៏​ស្រាប់តែ​ឃើញ​សាកសព​ប្រពន្ធ​ដេក​ខាងជើង​រោង​ចាំចំការ​ចម្ងាយ​២០​ម៉ែត្រ​តែ​ម្តង​។

គួរ​រំលឹក​ទៀត​ថា ៖ តើ​នរណា​ទៅ​ដៃដល់​អ្វី​ម្ល៉េះ? ផ្តាច់ជីវិត​ស្ត្រី​ម្នាក់​ក្នុង​ថ្លុកឈាម​នៅ​ចំការ​ស្វាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ