អ្នកស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ អាចចុះឈ្មោះតាមអនឡាញ នៅសប្តាហ៍ក្រោយ
- ភ្នំពេញ
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មាន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ស្តីពី ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ចិន…
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មាន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ស្តីពី ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ចិន…
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញប្រកាសព័ត៌មាន នៅយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ស្តីពី ការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ របស់ចិន ឈ្មោះ SINOPHARM។ វ៉ាក់សាំងនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ចំនួន ៣០០.០០០ ដូស និងសេរ៉ាំង ចំនួន ៣០០.៨០០។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ថា វ៉ាក់សាំងចិននេះ ចាក់បានតែអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។
ក្រសួងសុខាភិបាល ក៏បានប្រកាសពីការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ដែលលុបចោលគម្រោងចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ដូច្នេះដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះ ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា នឹងប្រព្រឹត្តិទៅ សម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំវិញ ទៅតាមក្រុមអាទិភាព ដែលមានចែងនៅក្នុងពិធីសារសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ( ទៅតាមការកែសម្រួលខ្លឹមសារពិធីសារនេះ )។
ក្រសួងសុខាភិបាល ក៏បានប្រកាសទទួលចុះឈ្មោះអ្នកចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិននេះ ដោយស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញ ដែលនឹងត្រូវដាក់ឲ្យប្រើប្រាស់ នៅសប្តាហ៍ក្រោយនេះ ដោយការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅនៅតាមមន្ទីរពេទ្យរដ្ឋ ( ថ្នាក់ជាតិ ខេត្ត និងស្រុក ) ទៅតាមពេលវេលា នឹងជម្រាបជូនតាមក្រោយទៀត។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា ការទទួលវ៉ាក់សាំងកូវីដ១៩ ដែលដឹកជញ្ជូនមកពីសាធារណរដ្ឋប្រជាមានិតចិន គឺនៅទទួលដដែល នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕
ចែករំលែកព័តមាននេះ