សម្តេចតេជោ ហ៊ុន សែន ប្រកាសលុបចោលគម្រោងចាក់វ៉ាក់សាំងកូវិដ នៅថ្ងៃទី១០កុម្ភៈ
- ភ្នំពេញ
ភ្នំពេញ៖ ទីបំផុតទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី៥ ខែកុម្ភៈនេះថា ដោយសារតែវ៉ាក់សាំងរបស់ចិន…
ភ្នំពេញ៖ ទីបំផុតទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី៥ ខែកុម្ភៈនេះថា ដោយសារតែវ៉ាក់សាំងរបស់ចិន…
ភ្នំពេញ៖ ទីបំផុតទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមហ្វេសប៊ុក នៅព្រលប់ថ្ងៃទី៥ ខែកុម្ភៈនេះថា ដោយសារតែវ៉ាក់សាំងរបស់ចិន ស៊ីណូហ្វាម ចាក់បានតែអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ ដូច្នេះសម្តេច ដែលមានអាយុជាង ៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះ គំរោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល ដោយសារតែទាំងសម្តេច និងទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ។
យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់កម្មវិធីចេញទៅទទួលជំនួយវ៉ាក់សាំងនៅព្រលានយន្តហោះ នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ នៅរក្សាទុកដដែល។
ដំណឹងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាស បន្ទាប់ពីសម្តេច បានទទួលព័ត៌មានតាមរយៈក្រសួងសុខាភិបាល ដែលទើបតែបានទទួលលិខិតផ្លូវការ ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម (Sinopharm) ចាក់បានតែមនុស្ស មានអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ