រាជធានីភ្នំពេញ ៖ សម្រាប់អ្នកនិយមចាយប្រាក់បរទេសមួយចំនួនថ្ងៃនេះ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសទាំងនេះ ថាតើមានអត្រាយ៉ាង ណា ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៥ខែកុម្ភៈ ឆ្នាំ ២០២១នេះឱ្យដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៧១ រៀល, ១អឺរ៉ូ ទិញចូល ៤៨៧១ រៀល លក់ចេញ ៤៩១៩ រៀល ខណៈ ១ដុល្លារអូស្ត្រា លី ទិញចូល ៣០៩៤ រៀល លក់ចេញ ៣១២៥ រៀល ។

សម្រាប់ថ្ងៃនេះដែរហាងឆេងប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរ គឺ ១យន់ចិន ទិញចូល ៦២៩ រៀល លក់ចេញ ៦៣៥ រៀល ហើយ ១០០យ៉េនជប៉ុន ទិញចូល ៣៨៥៤ រៀល លក់ចេញ ៣៨៩៣ រៀល និង ១០០វុនកូរ៉េ ទិញចូល ៣៦៣ រៀល លក់ចេញ ៣៦៧ រៀល ។

ទន្ទឹមនេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរ គឺ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៤៥ រៀល លក់ចេញ ៣០៧៦ រៀល ខណៈ ១បាតថៃទិញចូល ១៣៥ រៀល លក់ចេញ ១៣៧ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕
ចែករំលែកព័តមាននេះ