ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះផ្ទះមួយខ្នង អស់ទាំងស្រូវ ៤០ការ៉ុង គោយន្តកន្ត្រៃ១ និង​ម៉ាស៊ីន ៦គ្រឿង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ផ្ទះពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់មួយប៉ព្រិចភ្នែក​អស់ទាំង​ស្រុង។ ភ្លើងឆេះផ្ទះនេះ ក៏បានឆេះអស់ស្រូវ ៤០ការ៉ុង គោយន្តកន្ត្រៃ១ ​ម៉ាស៊ីន ៦គ្រឿង និងសម្ភារៈប្រើប្រាស់​ជាច្រើនទៀត។…

ខេត្តសៀមរាប៖ ផ្ទះពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់មួយប៉ព្រិចភ្នែក​អស់ទាំង​ស្រុង។ ភ្លើងឆេះផ្ទះនេះ ក៏បានឆេះអស់ស្រូវ ៤០ការ៉ុង គោយន្តកន្ត្រៃ១ ​ម៉ាស៊ីន ៦គ្រឿង និងសម្ភារៈប្រើប្រាស់​ជាច្រើនទៀត។

​ហេតុការណ៍ភ្លើងឆេះផ្ទះនេះ បានកើតឡើង នៅរសៀលម៉ោង ០២ ថ្ងៃ​ពុធ ​ទី​០៣ ខែមករា ឆ្នាំ២០​២១ ​នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

​សមត្ថកិច្ចនគរបាលស្រុកស្វាយលើ បានឱ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះ គុល ទិត្យ ភេទ ប្រុសអាយុ ៦១ ឆ្នាំ មានសមាជិក ៥នាក់ រស់នៅភូមិឃុំខាងលើ។ ផ្ទះដែលឆេះអស់នោះ មានទំហំ ៥ម៉ែត្រ x ៦ម៉ែត្រ ដំបូលប្រក់ស្បូវ មួយកំណាត់ខាងមុខ ជញ្ជាំងក្តារ។

​​សមត្ថកិច្ច បញ្ជាក់ថា មូលហេតុ​ភ្លើងឆេះផ្ទះនេះ បណ្តាលមកពីភ្លើងឆេះព្រៃស្មៅគុម្ព​ត្រែង ដោយ​ម្ចាស់ផ្ទះ បានទៅពន្លត់​ហើយ ប៉ុន្តែ​កម្ទេចភ្លើង បាហោះ​ធ្លាក់មកចំលើ​ដំបូលផ្ទះ​ ក៏​បណ្ដាលឲ្យឆេះតែម្ដង៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ