ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគមចុងភៅគំាទ្រប្រើប្រាស់ បន្លែដាំដុះតាមបច្ចេកទេសសុវត្ថិភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

សមាគមសហគមចុងភៅកម្ពុជាបានគំាទ្រដល់ការ ដាំដុះបន្លែរបស់ប្រជាកសិករតាម​បច្ចេកទេស សុវត្ថិភាព (GAP) និងលើកទឹកចិត្តឲ្យកសិករបន្តពង្រឹងគុណភាព សុវត្ថិភាពបន្លែ ឲ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ សមាគមថាខ្លួននឹង​ប្រើប្រាស់​បន្លែដាំដុះក្នុងស្រុកជាការចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ។ ការគំាទ្រការដល់បន្លែក្នុងស្រុកដែលមាសុវត្ថិភាព របស់សមាគមចុងភៅកម្ពុជានេះ…

សមាគមសហគមចុងភៅកម្ពុជាបានគំាទ្រដល់ការ ដាំដុះបន្លែរបស់ប្រជាកសិករតាម​បច្ចេកទេស សុវត្ថិភាព (GAP) និងលើកទឹកចិត្តឲ្យកសិករបន្តពង្រឹងគុណភាព សុវត្ថិភាពបន្លែ ឲ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ សមាគមថាខ្លួននឹង​ប្រើប្រាស់​បន្លែដាំដុះក្នុងស្រុកជាការចូលរួមលើកកម្ពស់ជីវភាពប្រជាកសិករ។


ការគំាទ្រការដល់បន្លែក្នុងស្រុកដែលមាសុវត្ថិភាព របស់សមាគមចុងភៅកម្ពុជានេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រតិភូសមាគមចុងភៅកម្ពុជា បំពេញទស្សនកិច្ច​ជាមួយ​ក្រសួងកសិកម្មនៅតាមសហគមន៍ដាំដុះបន្លែនាខេត្តមណ្ឌលគិរីកាល​ពីសប្តាហ៍មុន។

តំណាងសមាគមចុងភៅកម្ពុជាបានគូសបញ្ជាក់ថា​”យើងខ្ញុំតំណាងសមាគម​ចុងភៅកម្ពុជា​ដែលជាអ្នកប្រើប្រាស់ នឹងខិតខំជំរុញផលិតកម្មបន្លែសុវត្ថិភាព ធានាគុណភាព និងសុវត្ថិភាព ដាំដុះតាមបច្ចេកទេស អនុវត្តតាមគោលការណ៍​កសិកម្មល្អ (GAP) បង្កើនបរិមាណផ្គត់ផ្គង់ សមស្របតាមកិច្ចសន្យាជាមួយ​ក្រុមហ៊ុនប្រមូលទិញ។ ពង្រឹងកិច្ចសហ ការរវាងភាគីផលិត ក្រុមហ៊ុនប្រមូលទិញ និងអ្នកប្រើប្រាស់ចុងក្រោយ ធ្វើយ៉ាងណាឲ្យខ្សែច្រវាក់ផលិតកម្មបន្លែ​សុវត្ថិភាពប្រព្រឹត្តទៅដោយចីរភាព និងនិរន្តរភាព រក្សាបាននូវភាពឈ្នះ-ឈ្នះ”។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា ខេត្តមណ្ឌលគីរី ជាខេត្តមួយមានភូមិសាស្រ្តអំណោយផលសម្រាប់បន្លែ​សំខាន់ៗ​ជាច្រើនប្រភេទ ដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមបារាំង និង​មើម​ខ្ទឹមស ជាដើម។ លោកបានស្នើដល់ មន្ទីរកសិកម្មត្រូវខិតខំប្រមូលផ្តុំ និងប្រើប្រាស់​ធនធាន សក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយពីគ្រប់​មជ្ឈដ្ឋានបន្ថែម​ទៀត សំដៅលើកកម្ពស់ផលិតភាពផលិតកម្មបន្លែ ផ្លែឈើក្នុងខេត្តម​ណ្ឌលគីរីដើម្បី​លើកស្ទួយកំណើនសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ តាមរយ:ជំរុញកំណើនផលិតកម្ម និងទេសចរណ៍ក្នុងតំបន់។

លោកេរដ្ឋមន្រ្តីបានជំរុញការ អនុវត្តបច្ចេកទេសកសិកម្មទំនើបទាន់សម័យ កាត់បន្ថយ​ពលកម្ម ដើមទុនផលិត ការប្រើប្រាស់ធាតុចូលកសិកម្មឲ្យបានត្រឹមត្រូវ មានប្រសិទ្ធ​ភាព ទទួលបានប្រសិទ្ធផល។ ជំរុញការងារកែច្នៃ វេចខ្ចប់ រក្សាទុកក្នុងទូត្រជាក់ដើម្បី​បង្កើន​តម្លៃបន្ថែម និងរក្សាផលិតផលបានយូ ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ធានា​គុណភាព សុវត្ថិភាព និងស្តង់ដាដឹកជញ្ជូន។

ដំណើរទស្សកិច្ចរវាងអ្នកប្រើប្រាស់ដល់ចម្ការដាំដុះកសិករក្រោមការសម្របសម្រួលរបស់ក្រសួងកសិកម្មនេះ បានរៀបចំពិធីភ្លក្សរសជាតិនៃមុខម្ហូបបន្លែសុវត្ថិភាពចម្អិនដោយ​សមាគមចុងភៅកម្ពុជា ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ