ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​មួយ​នេះ នឹង​មានមុខ​ងារ «Ask App not to Track»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្រុមហ៊ុន Apple នឹង​ទាមទារ​ឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​បន្ថែម​មុខងារ​ក្រើនរំឭក (prompt) ដល់​អ្នក​ប្រើប្រាស់​ទាក់ទង និង​ការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព និង​ការ​តាមដាន​អ្នក​ប្រើប្រាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​អ្នក​ក៏អាច​បិទ​វា​បាន​ផង​ដែរ​…

រាជធានីភ្នំពេញ ៖ ក្នុង​ពេល​ឆាប់​ៗ​នេះ​ក្រុមហ៊ុន Apple នឹង​ទាមទារ​ឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​បន្ថែម​មុខងារ​ក្រើនរំឭក (prompt) ដល់​អ្នក​ប្រើប្រាស់​ទាក់ទង និង​ការ​ទាញ​យក​ទិន្នន័យ​ឯកជន​ភាព និង​ការ​តាមដាន​អ្នក​ប្រើប្រាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​អ្នក​ក៏អាច​បិទ​វា​បាន​ផង​ដែរ​ ។ នេះបើតាមនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យាបានចេញផ្សាយ ។

ជាមួយនឹង​មុខងារ​ថ្មី​នេះ លោក​អ្នក​នឹង​មាន​ជម្រើស​ថា តើ​លោក​អ្នក​នឹង​អនុញ្ញាត​ឱ្យ​កម្មវិធី​តាមដាន​ការ​ប្រើប្រាស់​របស់​លោក​អ្នក «Allow Tracking» ឬ​លោក​អ្នក​ក៏​អាច​ស្នើ​សុំ​កុំឱ្យ​មានការ​តាមដាន​ពី​ក្រុមហ៊ុន «Ask App not to Track» ​។ ប្រសិនបើ​លោក​អ្នក​ជ្រើសរើស​យកមិន​ឱ្យ​មានការ​តាមដាន​ពី​កម្មវិធី​នោះ ក្រុមហ៊ុន Apple នឹង​បិទ​មិន​ឱ្យ​អ្នក​អភិវឌ្ឍ​កម្មវិធី​អាច​ទាញ​យក​លេខ​សំគាល់​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ការ​តាមដាន​របស់​លោក​អ្នក​បាន ​។ ហើយ​ប្រសិនបើ​ពួក​គេ​នៅ​តែ​ព្យាយាម​តាមដាន​អ្នក​ប្រើប្រាស់ កម្មវិធី​របស់​ពួក​គេ​អាច​នឹង​ត្រូវ​លុប​ចេញពី App Store របស់​ក្រុមហ៊ុន Apple ទៀត​ផង​។

មុខងារ​ដ៏​សំខាន់​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ស្រាវជ្រាវ​រំពឹង​ថា​ក្រុមហ៊ុន Apple នឹង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ពេល​ក្រុមហ៊ុន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​ប្រតិបត្តិការ iOS ជំនាន់ 14.5​។ ដើម្បី​ការពារ​ទិន្នន័យ​ឯកជន​ភាព និង​ចៀសវាង​ការ​តាមដាន​របស់​ក្រុមហ៊ុន​នោះ លោក​អ្នក​គួរតែ​បិទ មិន​ឱ្យ​មានការ​តាមដាន «Ask App not to Track» នៅ​ពេល​ដែល​ក្រុមហ៊ុន​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​នេះ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ៕

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង