ព្រះអង្គម្ចាស់ William អំពាវនាវឱ្យបញ្ឈប់រើសអើងជាតិសាសន៍ក្នុងពិភពបាល់ទាត់
3 ឆ្នាំ មុន
ចក្រភពអង់គ្លេស ៖ ព្រះអង្គម្ចាស់ William នៅថ្ងៃទី១ ខែកុម្ភៈនេះ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព និងពាក្យសម្តីរើសអើងជាតិសាសន៍នៅក្នុងពិភពបាល់ទាត់ ដែលព្រះអង្គបានចាត់ទុកវាថាជាទង្វើគួរឱ្យស្អប់ខ្ពើមបំផុត។ កីឡាករ…
ចក្រភពអង់គ្លេស ៖ ព្រះអង្គម្ចាស់ William នៅថ្ងៃទី១ ខែកុម្ភៈនេះ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព និងពាក្យសម្តីរើសអើងជាតិសាសន៍នៅក្នុងពិភពបាល់ទាត់ ដែលព្រះអង្គបានចាត់ទុកវាថាជាទង្វើគួរឱ្យស្អប់ខ្ពើមបំផុត។
កីឡាករ Marcus Rashford ខ្សែប្រយុទ្ធក្រុម Manchester United គឺជាកីឡាករចុងក្រោយបង្អស់ដែលរងការរំលោភបំពានរើសអើងជាតិសាសន៍កាលពីសប្តាហ៍មុន ខណៈកន្លងមកមិត្តរួមក្រុមរបស់គេគឺកីឡាករ Anthony Martial និង Axel Tuanzebe ក៏ជាជនរងគ្រោះផងដែរ។
កាលពីថ្ងៃទី៣១ ខែមករា កន្លងទៅថ្មីៗនេះ ប៉ូលីសប្រចាំតំបន់ Greater Manchester ក៏បានចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីវែកមុខរកជនបង្កមកទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។
ស្ថិតភាពចម្រូងចម្រាសនេះ ព្រះអង្គម្ចាស់ William ដែលបច្ចុប្បន្នជាប្រធានសមាគមកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA បានបង្ហោះសារលើបណ្តាញ Twitter យ៉ាងដូច្នេះថា «ការរើសអើងជាតិសាសន៍មិនថាលើទីលាន ក្រៅទីលាន ឬនៅលើបណ្តាញសង្គមឡើយ វាសុទ្ធសឹងតែជាទង្វើគួរឱ្យស្អប់ខ្ពើមបំផុត វាត្រូវតែបញ្ឈប់នៅពេលឥឡូវនេះ។ ហើយអ្នកដែលជ្រើសរើសការផ្សព្វផ្សាយដើម្បីបញ្ឆេះឱ្យមានការស្អប់ខ្ពើម និងការបែងចែកជាតិសាសន៍ ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពពួកគេ»៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ