ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ណា​រ័​ត្ន ផ្ដល់​មេរៀន​ជូរ​ចត់​ដល់​អេ​លី​ត សេង​ហួរ ក្នុង​ជំនួប​ដណ្ដើម​ប្រាក់​លាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អេ ណា​រ័​ត្ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​បាន​ផ្ដល់​មេរៀន​ជូរ​ចត់​ដល់​កីឡាករ អេ​លី​ត សេង​ហួរ​មក​ពី​ក្លិប​នាយកដ្ឋាន​អង្គរក្ស ឱ្យ​ចាញ់​ដោយ​ពិន្ទុ​ដាច់​ទាំង​៥​ទឹក​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​៣០ មក​រា​កន្លង​មកនេះ ។…

រាជធានី​ភ្នំពេញ ៖ អេ ណា​រ័​ត្ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​បាន​ផ្ដល់​មេរៀន​ជូរ​ចត់​ដល់​កីឡាករ អេ​លី​ត សេង​ហួរ​មក​ពី​ក្លិប​នាយកដ្ឋាន​អង្គរក្ស ឱ្យ​ចាញ់​ដោយ​ពិន្ទុ​ដាច់​ទាំង​៥​ទឹក​ក្នុង​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​៣០ មក​រា​កន្លង​មកនេះ ។

រវាង​គូ​នេះ​ពិតជា​ដូច​ការ​រំពឹង​ទុក​មែន​ថា អេ​លី​ត សេង​ហួរ មិន​អាច​ទៅ​រួច​ជាមួយ​អេ ណា​រ័​ត្ន ។ ក្នុង​​ការ​ប្រកួត​លើក​នេះ​ពួក​គេ​ទាំង​ពីរ​បាន​ប្ដូរ​កណ្ដាប់ដៃ​គ្នា​យ៉ាង​សាហាវ​តាំងពី​ទឹក​ទី​១​មក​​ម៉្លេះ​។ ទោះបី​អេ​លី​ត សេង​ហួរ មាន​ប្រៀប​ខាង​កម្ពស់​បន្តិច​មែន តែ​បាន​ត្រឹមតែ​ទាត់​និង​ម៉ាត់​ចេញពី​ចម្ងាយ​ប៉ុណ្ណោះ​ថែម​ទាំង​មិន​ចំ​គោលដៅ​បាន​ល្អ​ទៀត​ផង ។ ចូល​ដល់​ទឹក​ទី​២​អេ​លី​ត សេង​ហួរ បាន​ព្យាយាម​ប្ដូរ​កែង​ដើម្បី​ផ្ដួល​គូប្រកួត​ឱ្យ​បាន​ឆាប់​បំផុត តែ​ត្រូវ​អេ ណា​រ័​ត្ន​ម៉ាត់​បក​សង​វិញ​ចូល​មុខ​ពេញ​ៗ​តែ​ម្ដង ។

អេ ណា​រ័​ត្ន ដែល​មាន​កម្លាំង​ខ្លាំង​ជាង​នោះ នៅ​តែ​បន្ត​វាយ​សម្រុក​មិន​ដក​ថយ​ឡើយ​ចាប់ពី​ទឹក​ទី​៣​រហូត​ទៅ ព្រមទាំង​បង្ខំ​ឱ្យ​កីឡាករ​អេ​លី​ត សេ​ហួរ​ដកថយ​អែប​ខ្សែ​រេញ​ជា​ញឹកញាប់​ទៀត​ផង​។​គូ​នេះ​ប្រកួត​គ្នា​ទាំង​៥​ទឹក​ពេញ​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ទី​បំផុត​ចប់​ការ​ប្រកួត​ទឹក​ទី​៥ ជ័យជម្នះ​បាន​ទៅ​លើ​កីឡាករ អេ ណា​រ័​ត្ន ដោយ​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆ័ន្ទ និង​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។

ចំណែក​វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​បាន​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែរ បន្ទាប់​ពី​គេ​បាន​ផ្ដួល​កីឡាករ​សេក គឹ​ម សាន្ត មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​៣​រួច​មក ។ នៅ​ទឹក​ទី​១​និង​ទី​២​កីឡាករ​ទាំង​២​បង្ហាញ​ភាព​សាហាវ​ដាក់​គ្នា​ដោយ​វាយ​មិន​សំចៃ​កម្លាំង​សូ​ម្បី​តែ​បន្ដិច ។

សេក គឹ​ម​សាន្ត ដែល​ព្យាយាម​វាយ​សម្រុក​តាំងពី​ដើម​ទឹក​នោះ ត្រូវ​ជាប់​បា​រ៉ា​ស់ វ៉ា​ន់ វឿ​ន រហូត​។​មិនតែប៉ុណ្ណោះ​ស្នៀត​កែង​និង​ជង្គង់​របស់​វ៉ា​ន់ វឿ​ន​ ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ប្រដាល់​មក​ពី​ខេត្តសៀមរាប​រូប​នេះ ព្រលឹង​ចុង​សក់​ម្ដង​ៗ​ដែរ ។ សេក គឹ​ម​សាន្ត​ត្រូវ​បាន​កីឡាករ​វ៉ា​ន់ វឿ​ន វាយ​សង្គ្រប់​ជាប់​រហូត​នៅ​ក្នុង​ទឹក​ទី​២ ។ គ្រាន់តែ​ចូល​ដល់​ទឹក​ទី​៣​ភ្លាម វ៉ា​ន់ វឿ​ន ចាប់ផ្ដើម​ដើរ​ចូល​បុក​ជង្គង់​និង​កែង​ចូល​ពោះ​ទឹក​និង​សៀតផ្កា​ពេញ​ៗ មិន​ដល់​ពាក់កណ្ដាល​ទឹក​ទី​៣​ផង វ៉ា​ន់ វឿ​ន​បាន​បុក​ចូល​ពោះ​ទឹក​សេក គឹ​ម​សាន្ត ព្រមទាំង​បាន​បន្ថែម​ប៉ុន្មាន​ដៃ​ទៀត​រហូត​ដល់​ថ្នាក់​ដួល​ក្រោក​លែង​រួច​។ គូ​នេះ​គេ​ទាយ​ទុក​តាំងពី​មុន​ពេល​ប្រកួត​ម្ល៉េះ​ថា វ៉ា​ន់ វឿ​ន សង្ឃឹម​ឈ្នះ​៨០%​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ