ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2050 ប្រជាជន​ពិភពលោក​កើន​ដល់ 9,7 ពាន់​លាន​នាក់

8 ឆ្នាំ មុន

យោង​តាម​របាយការណ៍​ថ្មី​របស់​អង្គការសហប្រជាជាតិ​ក្រោម​ចំណងជើង​ថា «​ការ​រំពឹង​ទុក​នៃ​ចំនួន​ប្រជាជន​លើ​លោក​» ឱ្យ​ដឹង​ថា ចំនួន​ប្រជាជន​ពេល​បច្ចុប្បន្ន​មាន​ចំនួន​៧,៣​ពាន់​លាន​នាក់ ហើយនឹង​កើន​ដល់​៨,៥​ពាន់​លាន​នាក់

យោង​តាម​របាយការណ៍​ថ្មី​របស់​អង្គការសហប្រជាជាតិ​ក្រោម​ចំណងជើង​ថា «​ការ​រំពឹង​ទុក​នៃ​ចំនួន​ប្រជាជន​លើ​លោក​» ឱ្យ​ដឹង​ថា ចំនួន​ប្រជាជន​ពេល​បច្ចុប្បន្ន​មាន​ចំនួន​៧,៣​ពាន់​លាន​នាក់ ហើយនឹង​កើន​ដល់​៨,៥​ពាន់​លាន​នាក់ នៅ​ឆ្នាំ​២០៣០ បន្ទាប់​មក​កើន​ដល់​៩,៧​ពាន់​លាន​នាក់ នៅ​ឆ្នាំ​២០៥០ និង​នៅ​ឆ្នាំ​២១០០ មាន​ចំនួន​១១,២​ពាន់​លាន​នាក់ ។

លោក​វ៉ូ ហុង​បូ មន្ត្រី​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​កិច្ចការ​សង្គម​ថ្លែង​ថា «​ការ​យល់​ដឹង​ពី​ការ​ផ្លាស់​ប្តូរ​ប្រជាសាស្ត្រ​នឹង​ផ្តល់​ផល​ល្អ​ក្នុង​ការ​រៀបចំ​ប្រជាជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ។ ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០៥០ ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​មានការ​កើនឡើង​ដែល​គេ​រំពឹង​ទៅ​លើ​បណ្តា​ប្រទេស​ចំនួន​៩ ដូច​ជា​ប្រទេស​ឥណ្ឌា នី​ហ្ស៊េ​រី​យ៉ា ប៉ា​គី​ស្ថាន កុង​ហ្គោ អេ​ត្យូ​ពី តង់​ហ្សា​នី សហរដ្ឋអាមេរិក ឥណ្ឌូ​ណេ​ស៊ី និង​ប្រទេស​អ៊ូ​ហ្គ​ង់​ដា​» ។ របាយការណ៍​ថ្មី​នេះ​បាន​ព្យាករ​ពី​ដំណើ​រវិ​វ​ឌ្ឍ​នៃ​ប្រជាជន និង​កត្តា​មួយ​ចំនួន​ដូច​ជា​៖

ការ​ផ្លាស់​ប្តូរ​នៃ​ចំណាត់ថ្នាក់​ចំនួន​ប្រជាជន​នា​ពេល​បច្ចុប្បន្ន
ចិន និង​ឥណ្ឌា​នៅ​តែ​ជា​ប្រទេស​ធំ​ជាងគេ​បំផុត​ក្នុង​លោក​ដែល​ប្រទេស នីមួយ​ៗ មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​១​ពាន់​លាន​នាក់ តំណាង​ពី​១៨​ភាគរយ ទៅ​១៩​ភាគរយ​នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ ចំនួន​ប្រជាជន​នៅ​ប្រទេស​ឥណ្ឌា​អាច​នឹង​កើនឡើង​ដោយ​ផ្តួល​ប្រទេស​ចិន​បាន ។

កំណើនប្រជាជន​នៅ​អាហ្វ្រិក
ជាមួយនឹង​អត្រាកំណើន​ប្រជាជន​ខ្ពស់​នៅ​អាហ្វ្រិក​ត្រូវ​បាន​អ្នកវិភាគ​រំពឹង​ថា ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​នៅ​អាហ្វ្រិក គឺ​ច្រើន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​លើ​លោក ។ បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ចំនួន​២៨​ប្រជា​ជ​នេ​នឹង​កើនឡើង​ទ្វេ​ដង​ឯណោះ ៕