ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា​ម្លូ​អាច​បណ្តាល​ឱ្យ​កើត​មហារីក​មាត់​ធ្មេញ ប៉ុន្តែ​នៅ​មី​យ៉ា​ន់​ម៉ា​ពេញ​និយម

8 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​អ្នកជំនាញ​មាន​ក្តី​បារម្ភ​លើ​បញ្ហា​សុខភាព​ពី​ការ​ទទួលទាន​ស្លា​ម្លូ ឬ «Kun Ja» ជា​ភាសា​មី​យ៉ា​ន់​ម៉ា ដែល​កំពុង​ពេញ​និយម ។ ទាំង​ថ្នាំជក់ និង​ស្លា ម្លូ​ជា​សារធាតុ​បង្ក​ឱ្យ​កើត​មហារីក

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​អ្នកជំនាញ​មាន​ក្តី​បារម្ភ​លើ​បញ្ហា​សុខភាព​ពី​ការ​ទទួលទាន​ស្លា​ម្លូ ឬ «Kun Ja» ជា​ភាសា​មី​យ៉ា​ន់​ម៉ា ដែល​កំពុង​ពេញ​និយម ។ ទាំង​ថ្នាំជក់ និង​ស្លា ម្លូ​ជា​សារធាតុ​បង្ក​ឱ្យ​កើត​មហារីក ជា​មូលហេតុ​ធ្វើ​ឱ្យ​ជនជាតិ​មី​យ៉ា​ន់​ម៉ា​កើត​មហារីក​មាត់​ធ្មេញ​ខ្ពស់​ខុស​ប្រក្រតី ។

ស្លា​ម្លូ​ជា​គ្រឿង​ទំពា​បៀម​នៅ​តំបន់​អាស៊ាន​តាំងពី​បុរាណកាល​មក និង​នៅ​រ៉​ង់​ហ្គូ​ន ស្លាកស្នាម​ទឹកមាត់​ស្លា​ពណ៌​ក្រហម​បាន​ជាប់​ដិតដាម​នៅ​តាម​ផ្លូវ​ដើរ ក្នុង​ក្រុង ជា​ភស្តុ​តាង​បញ្ជាក់​ថា វត្ថុ​ទំពា​បៀម​ប្រភេទ​នេះ​កំពុង​ពេញ​និយម ក្នុង​ពេល​បច្ចុប្បន្ន ។ លោក Myo Myint Htaike ចាប់ផ្តើម​ទំពាស្លា​ម្លូ​តាំងពី​១២​ឆ្នាំ​មុន ដើម្បី​ជួយ​កាត់​បន្ថយ​អាការ​ឈឺ​ធេ្ម​ញ​ដូច​គ្នា​នឹង​ជនជាតិ​មី​យ៉ា​ន់​ម៉ា​ជា​ច្រើន​លាន​នាក់​ទៀត​ដែរ និង​បច្ចុប្បន្ន​រូបគេ​នៅ​តែ​ទំពាស្លា​ជា​រៀងរាល់ថ្ងៃ ។ ការងារ​ជា​អ្នក​បើក​តាក់ស៊ី ការ​ទំពាស្លា​អាច​ជួយ​ដល់​រូបគេ​ស៊ូទ្រាំ​បាន​នឹង​បញ្ហា​កកស្ទះ​ចរាចរ​នៅ​ក្នុង​ទីក្រុង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង ។ លោក Myo Myint Htaike និយាយ​ថា «​ខ្ញុំ​ងងុយដេក នៅ​ពេល​ចាប់ផ្តើម​រត់​តាក់ស៊ី​ដំបូង ដូច្នេះ ខ្ញុំ​ទំពាស្លា​ម្លូ ដើម្បី​កុំឱ្យ​ងងុយដេក​និង​បន្ថយ​ការ​ហត់នឿយ » ។

មាន​ផល​ប៉ះពាល់​ពី​ស្លា​ម្លូ​ច្រើន​ទៀត ធ្វើ​ឱ្យ​កើត​មហារីក​មាត់​ធ្មេញ ។ លោក​តាន់ សេន ប្រធាន​មូលនិធិ​ផ្នែក​សុខភាព​របស់​ពលរដ្ឋ​ថ្លែង​ថា លោក​ចង់​ឃោសនា​ដើម្បី​ក្រើន​រំលឹក​ដល់​អ្នក​ប្រើប្រាស់​ស្លា​ម្លូ​ឱ្យ​ដូច​ការ​ជក់បារី ដោយ​លោក​ពិនិត្យ​ឃើញ​ថា មី​យ៉ា​ន់​ម៉ា មាន​សភាព​ទន់ខ្សោយ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង​។ ជាក់ស្តែង​នៅ​ប្រទេស​ថៃ បច្ចុប្បន្ន​ទាំង​នៅ​ជនបទ​ក្តី​ស្ទើរតែ​គ្មាន​នរណា​ម្នាក់​ពិសា​ស្លា​ទេ រីឯ​នៅ​ម៉ា​ឡេ​ស៊ី​ក៏​ស្ទើរតែ​គ្មាន​ដែរ ព្រោះ​ស្លា​ម្លូ​ប៉ះពាល់​ដល់​សុខភាព ។

ដោយឡែក លោក Myo Myint Htaike អ្នកបើកបរ​តាក់ស៊ី​ទទួលស្គាល់​ថា «​ខ្ញុំ​ដឹង​ច្បាស់​ពី​ផល​ប៉ះពាល់​ពី​ស្លា ប៉ុន្តែ​ខ្ញុំ​ក៏​មិន​អាច​រស់នៅ​ដោយ​គ្មាន​វា​បាន​ទេ » ៕