ឈ្មួញទុច្ចរិតផលិត iPhone ក្លែងក្លាយនៅចិន
មន្ត្រីប៉ូលិសទីក្រុងប៉េកាំង ប្រទេសចិន កាលពីពេល ថ្មីៗនេះ បានបង្ក្រាបក្រុមហ៊ុនខុសច្បាប់មួយដែលផលិត iPhone ក្លែងក្លាយចំនួន៤១.០០០គ្រឿង និងបន្ទះខ្សែ Ribbon Cable លក់ក្នុងប្រទេស
មន្ត្រីប៉ូលិសទីក្រុងប៉េកាំង ប្រទេសចិន កាលពីពេល ថ្មីៗនេះ បានបង្ក្រាបក្រុមហ៊ុនខុសច្បាប់មួយដែលផលិត iPhone ក្លែងក្លាយចំនួន៤១.០០០គ្រឿង និងបន្ទះខ្សែ Ribbon Cable លក់ក្នុងប្រទេស
មន្ត្រីប៉ូលិសទីក្រុងប៉េកាំង ប្រទេសចិន កាលពីពេល ថ្មីៗនេះ បានបង្ក្រាបក្រុមហ៊ុនខុសច្បាប់មួយដែលផលិត iPhone ក្លែងក្លាយចំនួន៤១.០០០គ្រឿង និងបន្ទះខ្សែ Ribbon Cable លក់ក្នុងប្រទេស និងនាំទៅក្រៅប្រទេស។ ការផលិតនោះមានតម្លៃដល់ទៅ១៩,៤លានដុល្លារឯណោះ ។
ការផលិត iPhone ក្លែងក្លាយរបស់ក្រុមហ៊ុននោះ មិនត្រឹមតែលក់នៅក្នុងប្រទេសចិនទេ ប៉ុន្តែនាំទៅលក់ដល់អាមេរិកដែលជាប្រភពដើមទៀតផង ។
បើតាមការអះអាងរបស់មន្ត្រីប៉ូលិសក្នុងទីក្រុងប៉េកាំងឱ្យដឹងថា ជនសង្ស័យមានត្រកូល យូ វ័យ៤០ឆ្នាំ និងប្រពន្ធដែលជាអ្នកផ្សំគំនិតត្រកូលស៊ី ពួកគេទាំងពីរនាក់គ្រប់គ្រងក្រុមហ៊ុននោះ ។ ពួកគេបានទិញគ្រឿងទូរស័ព្ទពីក្រៅប្រទេស និងទិញស្លាកសញ្ញា Logo ក្លែងក្លាយពីតំបន់ Shenzhen ព្រមទាំងបានជួលកម្មកររាប់រយនាក់ឱ្យដំឡើង iPhone ទាំងនោះ ។
អាជ្ញាធរក្នុងតំបន់បានឃាត់ខ្លួនប្តី-ប្រពន្ធនោះ ក្រោយពី iPhone ក្លែងក្លាយត្រូវបានរឹបអូសនៅអាមេរិកកាលពីដើមខែមិថុនា ។ ប្តីប្រពន្ធទុច្ចរិតនោះ និងជនសង្ស័យចំនួន៧ នាក់ផ្សេងទៀតត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំងហើយ រង់ចាំការកាត់ក្តីពីតុលាការ ៕
ចែករំលែកព័តមាននេះ