គ្រោងឆ្អឹង​បុរាណ​នៅ​រុ​ស្ស៊ី​សង្ស័យ​ជា​មនុស្ស​ពិភព​ផ្កាយ


សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា បាន​រក​ឃើញ​គ្រោងឆ្អឹង​មនុស្ស​បុរាណ​នៅ​បរិវេណ «Stonehenge» ប្រទេស​រុ​ស្ស៊ី ។ អ្នកជំនាញ​មួយ​ចំនួន​យល់​ឃើញ​ថា គ្រោងឆ្អឹង​នោះ​អាច​ជា​មនុស្ស​ពិភព​ផ្កាយ និង​ខ្លះ​ទៀត​យល់​ថា ជា​គ្រោងឆ្អឹង​របស់​ជន​អំបូរ​ចម្លែក ។

នៅ​ក្នុង​របាយការណ៍​បង្ហាញ​ថា ចំពោះ​លលាដ៍ក្បាល​នៃ​គ្រោងឆ្អឹង​នោះ​មាន​លក្ខណៈ​ស្រ​ដៀង​លលាដ៍ក្បាល​មនុស្ស​ទូទៅ ប៉ុន្តែ​វែង​ជាង និង​មាន​រូបរាង​ដូច​ស៊ុត ។
អ្នកឯកទេស​ខាង​ថាសហោះ​បាន​សន្និដ្ឋាន​ទៅ​លើ​លលាដ៍ក្បាល​នោះ​ថា វា​ជា​វត្ថុ​តាង​នៃ​មនុស្ស​ពិភព​ផ្កាយ​ដែល​ធ្លាប់​ចុះ​មក​ផែនដី ។

ផ្ទុយ​ទៅ​វិញ​អ្នក​បុរាណវិទ្យា​បញ្ជាក់​ថា ជា​លលាដ៍ក្បាល​របស់​ស្ត្រី​កាលពី​៤០០០​ឆ្នាំ​មុន គ្រឹ​ស្ត​សករាជ ឬ​ប្រហែល​៦​ពាន់​ឆ្នាំ​មុន ទើប​មាន​រាង​វែង​ជាង​លលាដ៍​ក្បាលមនុស្ស​បច្ចុប្បន្ន ។

អ្នក​ស្រាវជ្រាវ​លោក​ម៉ា​រី​យ៉ា ម៉ា​គូ​រ៉ូ​វ៉ា ថ្លែង​ថា អាច​ជា​មនុស្ស​ក្នុង​អំបូរ​មួយ​រស់នៅ​បរិវេណ​ក្រុង​អា​ខេ​ម ក្បែរ​ក្រុង​សេល​យ៉ា​ប៊ី​ន ភាគ​កណ្តាល​ប្រទេស​រុ​ស្ស៊ី​ជា​ជន​អំបូរ​មាន​ប្រពៃណី​ចង​រុំ​ក្បាល​ដើម្បី​ឱ្យ​ក្បាល​វែង​ខុស​ទ្រង់ទ្រាយ​ដើម ។ រីឯ​អ្នកជំនាញ​ផ្នែក​ថាសហោះ​បាន​បកស្រាយ​ថា គ្រោងឆ្អឹង ពិសេស​លលាដ៍ក្បាល​ក្នុង​ស្ថានភាព​បែប​នេះ អាច​ជា​មនុស្ស​ពិភព​ផ្កាយ​ធ្លាប់​មក​ផែនដី ។

អ្នក​វិទ្យាសាស្ត្រ​ដែល​ផ្សព្វផ្សាយ​រូប​នោះ​បាន​សន្និដ្ឋាន​ថា លលាដ៍ក្បាល​ដែល​រក​ឃើញ​នោះ​អាច​ជា​មនុស្ស​ក្នុង​សតវត្ស​ទី​២ ឬ​ទី​៣​នៃ​គ្រឹ​ស្ត​សករាជ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ