ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើវេទិកា​ជាតិអេកូ​ទេសចរណ៍​លើក​ទី​២អាចជួយស្តារវិស័យទេសចរណ៍នៅសៀមរាបឬទេ?

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍​បាន​សម្រេច​ថ្ងៃ នៃ​ការ​រៀបចំ​វេទិកា​ជាតិ អេកូ​ទេសចរណ៍​លើក​ទី​២ នៅ​ក្នុង​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៧-២៨ ខែ មក​រា…

ខេត្តសៀមរាប ៖ ក្រសួងទេសចរណ៍​បាន​សម្រេច​ថ្ងៃ នៃ​ការ​រៀបចំ​វេទិកា​ជាតិ អេកូ​ទេសចរណ៍​លើក​ទី​២ នៅ​ក្នុង​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៧-២៨ ខែ មក​រា ឆ្នាំ ២០២១ ដោយ​វេទិកា​នេះ កន្លង​មក​ត្រូវ​បាន​ផ្អាក​ភ្លាម​ៗ បន្ទាប់​ពី​ប្រទេស​កម្ពុជា មាន​ព្រឹត្តិការណ៍​សហគមន៍ ៣​វិច្ឆិកា និង ២៨​វិច្ឆិកា ជា​ហេតុ​ធ្វើ​ឱ្យ​ការ​រៀបចំ​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់​។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា វេទិកា​ជាតិ អេកូ​ទេសចរណ៍​លើក​ទី​២ រាជរដ្ឋាភិបាល​បាន​សម្រេច​ប្រារព្ធ​នៅ​ថ្ងៃ​ទី ១៧-១៨ ខែ វិ​ច្ឆ​កា ឆ្នាំ ២០២០ នៅ​ក្នុង​ខេត្តសៀមរាប និង​បាន​ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម ថោ​ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្នុង​ពិធី​បើក​វេទិកា និង​ត្រូវ​បាន​លើក​ពេល​ភ្លាម​ៗ បន្ទាប់​ពី​ព្រឹត្តិការណ៍​សហគមន៍​។

វេទិកា​ជាតិ​លើក​ទី​២ គឺ​ស្តី​អំពី “​ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​” ដែល​នឹង​ពិភាក្សា​និង​អនុម័ត​នា​ពិធី​បិទ​វេទិកា​។ កិច្ច​ពិភាក្សា​បច្ចេកទេស នឹង​ផ្តោត​លើ​ប្រធានបទ ចំនួន ៣ សំខាន់​ៗ​គឺ ៖


ទី​១ ៖ ការ​វិវត្តន៍​និង​អនាគត នៃ​វិស័យ​អេកូ​ទេសចរណ៍ និង​សហគមន៍ ក្នុង​បរិបទ​ជំងឺ​កូ​វី​ដ​១៩
ទី​២ ៖ ភាព​ជា​ដៃគូ​បំពេញ​គ្នា​រវាង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍
ទី​៣ ៖ ការ​គាំទ្រ​ក្រប​ខណ្ឌ​គោលនយោបាយ​អន្តរ​វិស័យ និង​យន្តការ​ជម្រុញ​ការ​អភិវឌ្ឍ​សហគមន៍​។
គួរបញ្ជាក់ផងដែរថា អង្គ​វេទិកា រំពឹង​ថា​នឹង​អាច​ដាក់​ចេញ​នូវ​សេចក្តីថ្លែងការណ៍​លើក​ទី ២ ស្តី​ពី “​ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​” ដើម្បី​រួម​គ្នា​ជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត រួមចំណែក​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​សំបូរ​បែប ភាព​ទាក់ទាញ​ខ្ពស់ និង​ប្រកបដោយ​គុណភាព​។
ទន្ទឹម​នឹង​នេះ អង្គ​វេទិកា​ក៏​មាន​រៀបចំ​ជា​ពិព័រណ៍​ខ្នាត​តូច ស្តី​ពី​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ដើម្បី​បង្ហាញ​ពី​ផលិតផល និង​សមិទ្ធផល​សំខាន់​ៗ​ពាក់ព័ន្ធ នឹង​ការងារ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​ទូ​ទាំង​ប្រទេស​៕

អត្ថបទសរសេរ ដោយ