អាប៊ុយដាប៊ី ៖ កីឡាករអាមេរិក Dustin Poirier បានបញ្ចប់ភាពក្អេងក្អាងរបស់កីឡាករអៀរឡង់ Conor McGregor ដោយការប្រើកណ្តាប់ដៃផ្តួលឱ្យសន្លប់នៅពាក់កណ្តាលទឹកទី២ នៃការប្រកួតគូពិសេសក្នុងកម្មវិធី UFC 257 ធ្វើឡើងនៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) ដែលទើបតែបញ្ចប់នៅមុននេះបន្តិច។

នេះជាការសងសឹងបានសម្រេចរបស់ Poirier បន្ទាប់ពីរូបគេធ្លាប់ត្រូវបាន McGregor ប្រើកណ្តាប់ដៃផ្តួលឱ្យសន្លប់ក្នុងជំនួបកាលពីឆ្នាំ ២០១៤ កន្លងទៅ។

សូមបញ្ជាក់ថា នេះគឺជាការបរាជ័យលើកដំបូងបំផុតសម្រាប់អាជីពរបស់ McGregor នៅក្នុងស្ថាប័ន UFC ដោយត្រូវគូប្រកួតផ្តួលឱ្យសន្លប់ដោយការប្រើកណ្តាប់បែបនេះ ចាប់តាំងរូបគេចូលរួមជាមួយស្ថាប័នេះកាលពីឆ្នាំ ២០១៣ មកម្ល៉េះ៕ (ដកស្រង់ចេញពី abc.net)
https://www.youtube.com/watch?v=A6kuvV-MhKE



ចែករំលែកព័តមាននេះ