កុំ​ភ័យ​អី​ ប្រសិនបើ​ហ្វេ​ស​ប៊ុ​ក​ទាមទារ​ឲ្យអ្នក​វាយ​បញ្ចូល​លេខ​សម្ងាត់​ឡើង​វិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កុំ​ភ័យ​អី​ ប្រសិនបើ​ហ្វេ​ស​ប៊ុ​ក​ទាមទារ​ឲ្យអ្នក​វាយ​បញ្ចូល​លេខ​សម្ងាត់​ឡើង​វិញ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ អ្នក​ប្រើប្រាស់​កម្មវិធី​ហ្វេ​ស​ប៊ុ​ក ជាមួយ​ទូរស័ព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ iOS មួយ​ចំនួន​ត្រូវ​បាន​ទាមទារ​ឱ្យ​វាយ​បញ្ចូល​លេខ​សម្ងាត់​ឡើង​វិញ ដើម្បី​អាច​ចូល​ប្រើប្រាស់​កម្មវិធី​នេះ​វិញ ។ នេះ​បើ​តាម​ទូ​ទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​យប់​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ អ្នក​ប្រើប្រាស់​កម្មវិធី​ហ្វេ​ស​ប៊ុ​ក ជាមួយ​ទូរស័ព្ទ​ដែល​មាន​ប្រព័ន្ធ​ប្រតិបត្តិការ iOS មួយ​ចំនួន​ត្រូវ​បាន​ទាមទារ​ឱ្យ​វាយ​បញ្ចូល​លេខ​សម្ងាត់​ឡើង​វិញ ដើម្បី​អាច​ចូល​ប្រើប្រាស់​កម្មវិធី​នេះ​វិញ ។ នេះ​បើ​តាម​ទូ​ទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​យប់​ថ្ងៃ​ទី​២៣ ខែមករា​នេះ ។

បើ​តាម​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ផេ​ក ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក បានឱ្យ​ដឹង​ថា បញ្ហា​នេះ គឺ​ដោយសារ​តែ​មានការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ការ​កំណត់​ប្រព័ន្ធ​របស់​ក្រុមហ៊ុន ហើយ​បច្ចុប្បន្ន បញ្ហា​នេះ​ក៏​ត្រូវ​បាន​ធ្វើការ​កែសម្រួល​រួច​ហើយ​ផង​ដែរ ។ ដូច្នេះ​សូមអ្នក​ប្រើប្រាស់​កុំ​មានការ​ព្រួយបារម្ភ​ដោយ​គិត​ថា គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​អ្នក​អាច​មានការ​ជ្រៀតចូល​ណាមួយ​នោះ ។

ជា​ចុង​ក្រោយ នាយកដ្ឋាន សូម​ធ្វើការ​ក្រើនរំឭក​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ឱ្យ​ប្រើ​លេខ​សម្ងាត់​ដែល​ពិបាក​នឹង​ស្មាន និង​បើក​ប្រើ​ប្រព័ន្ធ Two-Factor Authentication (2FA) ដើម្បី​ការពារ​គណនី​របស់​លោក​អ្នក​ពី​ការ​វាយប្រហារ ផង​ដែរ ៕