ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បង្ក​សុទ្ធតែ​សិស្សសាលា​ទៀត នៅ​ក្មេង​ៗ​ណាស់​ម៉េច​មិន​ខំរៀន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សី​ហុ​ន ៖ ករណី​ហិង្សា​ដោយ​ចេតនា​១​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​១​ក្រុម មាន​គ្នា​ប្រហែល​១០​នាក់ ជិះ​ម៉ូតូ​៦​គ្រឿង បាន​ធ្វើ​សកម្មភាព​កាប់​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់ នា​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១…

ខេត្ត​ព្រះ​សី​ហុ​ន ៖ ករណី​ហិង្សា​ដោយ​ចេតនា​១​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​១​ក្រុម មាន​គ្នា​ប្រហែល​១០​នាក់ ជិះ​ម៉ូតូ​៦​គ្រឿង បាន​ធ្វើ​សកម្មភាព​កាប់​លើ​ជន​រង​គ្រោះ​ចំនួន​២​នាក់ នា​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​៤៥​នាទី ស្ថិ​នៅ​លើ​ផ្លូវ​ជំទាវ​ម៉ៅ ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ចំនួន​២​នាក់ ទាំង​២​នាក់​ខាងលើ​មាន ១-​ឈ្មោះ ហៀ​ង សុខា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំណោទ​រាម​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ (​របួស​ត្រង់​ក្បាល​) ២-​ឈ្មោះ សេង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ របួស​ត្រង់​កញ្ចឹងក ។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច បាន​រត់គេច​ខ្លួន​អស់​បន្សល់​នៅ​ដាវ​១​ដើម និង​ដែក​បំពង់​ទីប ១​កំណាត់ ។ ចំណែកឯ​ជន​រង​គ្រោះ​បាន​សំរាក​ព្យាបាល​នៅ​ពេទ្យ​ឯកជន ឃុំ​រាម ។ លុះដល់​ថ្ងៃ​ទី​២១ ខែមករា​នេះ យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ០១.​ឈ្មោះ​ជុំ ចំណាន​ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ០២.​ឈ្មោះ​ឆាំ សុខុម ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ០៣.​ឈ្មោះ សុ​គ្រី ស្លៃ​ម៉ា​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​កាំបិត​បុ័ងតោ​០១ ។ ប​ច្ចប្ប​ន្ន យើង​កំពុងធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​កសាង​សំណុំរឿង​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ