ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​អាយុ​18​ឆ្នាំ​រំលោ.ភ​លោកយាយ​អាយុ​82​ឆ្នាំ​នៅ​អា​មេ​រិ​ក

8 ឆ្នាំ មុន

កាសែត «​ញូ​វ​យ៉​ក ដេ​លី​ញូ​វ​» របស់​អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន Asa Roberts អាយុ​១៨១​ឆ្នាំ ជនជាតិ​អា​មេ​រិ​ក ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្នុង​ខណ្ឌ​ប្រ៊ុ​ក​លី​ន ក្រុង​ញូ​វ​យ៉​ក

កាសែត «​ញូ​វ​យ៉​ក ដេ​លី​ញូ​វ​» របស់​អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា យុវជន Asa   Roberts  អាយុ​១៨១​ឆ្នាំ   ជនជាតិ​អា​មេ​រិ​ក ត្រូវ​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្នុង​ខណ្ឌ​ប្រ៊ុ​ក​លី​ន ក្រុង​ញូ​វ​យ៉​ក ពី​បទ​ចាប់រំលោភ​លោកយាយ​អាយុ​៨២​ឆ្នាំ​ម្នាក់ ហើយ​គំរាម​ឱ្យ​គាត់​ស្បថ​ថា​នឹង​មិន​ប្តឹង​ប៉ូលិស បើ​មិន​ដូច្នេះ​ទេ​គេ​នឹង​សម្លាប់​ចោល ។

Asa   Roberts ជា​អ្នក​ជិតខាង​របស់​លោកយាយ​រង​គ្រោះ ។ ក្រៅពី​ចាប់រំលោភ​គេ​វាយតប់​លោកយាយ​បណ្តាល​ឱ្យ​របួស​ទៀត​ផង​មុន​ពេល​គេចខ្លួន​បាត់ ។
ប៉ូលិស​បាន​ដាក់​កម្លាំង​ឆែកឆេរ​តំបន់​កើតហេតុ​ដើម្បី​ចាប់ខ្លួន​ជនល្មើស​ដែល​ធ្លាប់​មានរឿង​ក្តី​វាយតប់​គ្នា ប្រើ​អាវុធ​ខុសច្បាប់ និង​ជា​ចោរលួច ។

លោកយាយ​រង​គ្រោះ​បាន​ស្បថ​ជាមួយ​ជនល្មើស​ថា​នឹង​មិន​ប្រាប់​ប៉ូលិស​ទេ ប៉ុន្តែ​ល​គាត់​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​សាច់ញាតិ​ឱ្យ​ប្តឹង​ទៅ​ប៉ូលិស​ជំនួស​គាត់ ។ Asa   Roberts ត្រូវ​សមត្ថ​ក​កិច្ច​ចាប់ខ្លួន​នៅផ្ទះ​មួយ​ក្នុង​ខណ្ឌ​ប្រ៊ុ​ក​លី​ន ដែល​គេ​លាក់  ខ្លួន ។ ទោះជា​ជន​នោះ​បដិសេធ​ការ​ចោទប្រកាន់​ក្តី ប៉ុន្តែ​ប៉ូលិស​មិន​ជឿ និង​ទេ​នាំ​ខ្លួន​គេ​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕