ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Olivia Jordan តារា​ម៉ូ​ដែល​គ្រង​មកុដ​បវរកញ្ញា​អា​មេ​រិ​ក

8 ឆ្នាំ មុន

តារា​ម៉ូ​ដែល និង​សម្តែង​វ័យ​២៦​ឆ្នាំ នាង Olivia Jordan គ្រង​មកុដ​បវរកញ្ញា​អា​មេ​រិ​ក​ឆ្នាំ​២០១៥ ក្រោយ​ពី​ផ្តួល​បេ​ក្ខ​នារី​៥០​នាក់ ផ្សេង​ទៀត​មក​ពី​រដ្ឋ ខុស​ៗ​គ្នា ។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ កក្កដា

តារា​ម៉ូ​ដែល និង​សម្តែង​វ័យ​២៦​ឆ្នាំ នាង Olivia Jordan គ្រង​មកុដ​បវរកញ្ញា​អា​មេ​រិ​ក​ឆ្នាំ​២០១៥ ក្រោយ​ពី​ផ្តួល​បេ​ក្ខ​នារី​៥០​នាក់ ផ្សេង​ទៀត​មក​ពី​រដ្ឋ ខុស​ៗ​គ្នា ។ ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ កក្កដា នៅ​ក្រុង​Baton Rouge រដ្ឋ Louisiana សហរដ្ឋអាមេរិក ។

នេះ​គឺជា​លើក​ទី​១ ដែល​បេ​ក្ខ​នារី​មក​ពី​រដ្ឋ​អូ​ក្លា​ហា​ម៉ា គ្រង​មកុដ​បវរកញ្ញា​អា​មេ​រិ​ក ២០១៥​។ រីឯ​នាង Yliana Guerra វ័យ​២២​ឆ្នាំ មក​ពី​រដ្ឋ​តិច​សាស​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​លើ​នាង Anea Garcia វ័យ​២០​ឆ្នាំ មក​ពី​កោះ​រ៉ូ​ត ។

និស្សិត​បរិញ្ញាបត្រ​ផ្នែក​សុខាភិបាល​ពី​សាកលវិទ្យាល័យ​ប៊ូ​ស្តុ​ន​កាលពី​ឆ្នាំ​២០១១ នាង Olivia Jordan និយាយ​ថា «​នាង​ខ្ញុំ​មាន​មោ​ទ​ភាព​ណាស់​ដែល​តំណាង​ឱ្យ​រដ្ឋ​អូ​ក្លា​ហា​ម៉ា ក៏​ដូច​ជា​សហរដ្ឋអាមេរិក​ទៅ​ចូលរួម​ការ​ប្រកួតប្រជែង​បវរកញ្ញា​ចក្កវាឡ​២០១៥» ។ នាង Olivia Jordan មាន​កម្ពស់​១,៨០ ម៉ែត្រ ទំហំ​សុដន់​៨២​សង្ទីម៉ែត្រ ចង្កេះ​៦៦ សង្ទីម៉ែត្រ និង​ត្រគាក​៨៩​សង្ទីម៉ែត្រ ៕