ប្រទេសឥណ្ឌូណេស៊ី ៖ បណ្ដាជនបរទេសដែលអាជ្ញាធរឃាត់ ដោយសារមិនពាក់ម៉ាសនៅកោះបាលីបានត្រូវដាក់ពិន័យដោយបង្ខំឲ្យធ្វើអាពុយអាវ៉ង់នៅទីសាធារណៈ។
តាមវីដេអូនានាចេញផ្សាយតាមបណ្ដាញសង្គមនាសប្ដាហ៍នេះ បង្ហាញពីពួកជនបរទេសត្រូវចាប់ឲ្យធ្វើអាពុយអាវ៉ង់នៅកណ្ដាលថ្ងៃក្ដៅ ក្រោមការត្រួតពិនិត្យរបស់ប៉ូលិសដែលពាក់ម៉ាស។
នៅកោះបាលីការពាក់ម៉ាសត្រូវធ្វើជាកាតព្វកិច្ច ចាប់តាំងពីឆ្នាំមុនមកនៅតាមទីសាធារណៈ ដើម្បីកម្រិតការឆ្លងរាលដាលនៃវីរុសCOVID-19។ ប៉ុន្តែពួកជនបរទេសមួយចំនួនមិនអនុវត្តតាមបទបញ្ជានោះ។ មានអ្នកខ្លះនិយាយថាព្រោះភ្លេច ឬថាម៉ាសរបស់គេសើមឬខូច។
មនុស្សជាង៧០នាក់ត្រូវរងការពិន័យជាប្រាក់១០០.០០០រូពីប្រមាណជា៦អឹរ៉ូ តែក្នុងចំណោមពួកគេមាន៣០នាក់និយាយថា ពុំមានប្រាក់តាមខ្លួនដូច្នេះត្រូវរងការដាក់ទណ្ឌកម្មឲ្យធ្វើអាពុយអាវ៉ង់។ ពួកអ្នកគ្មានម៉ាសតាមខ្លួនត្រូវឲ្យធ្វើអាពុយអាវ៉ង់៥០ ហើយអ្នកមានម៉ាស តែពាក់មិនត្រឹមត្រូវឲ្យធ្វើអាពុយអាវ៉ង់១៥។
បណ្ដាអ្នកទទួលខុសត្រូវឥណ្ឌានិយាយថាការគោរពចំពោះការពាក់ម៉ាស ដោយពួកអ្នកទេសចរបរទេសមានទាបបំផុត។ ពលរដ្ឋឥណ្ឌូណេសីុដែលមិនពាក់ម៉ាសក៏ទទួលការដាក់ទណ្ឌកម្មឲ្យអាពុយអាវ៉ង់ដែរ៕

ចែករំលែកព័តមាននេះ