ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​គោលនយោបាយ​កូន​ពីរ​» នៅ​ចិន​ចូល​ជា​ធរមាន​ចុងឆ្នាំ​2015

8 ឆ្នាំ មុន

គេហទំព័រ China Business News ឱ្យ​ដឹង​ថា ច្បាប់​ថ្មី​ដែល​កំណត់​គោលនយោបាយ​កូន​២​របស់​ចិន នឹង​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​២០១៥ ។

កំណែទម្រង់​ច្បាប់​ថ្មី​នេះ​កើតឡើង​ជាង​១​ឆ្នាំ​មក​ហើយ

គេហទំព័រ China Business News ឱ្យ​ដឹង​ថា ច្បាប់​ថ្មី​ដែល​កំណត់​គោលនយោបាយ​កូន​២​របស់​ចិន នឹង​ចូល​ជា​ធរមាន​នៅ​ចុងឆ្នាំ​២០១៥ ។

កំណែទម្រង់​ច្បាប់​ថ្មី​នេះ​កើតឡើង​ជាង​១​ឆ្នាំ​មក​ហើយ ក្រោយ​ពី​រដ្ឋាភិបាល​ចិន​សម្រេចចិត្ត​បន្ធូរបន្ថយ​គោលនយោបាយ​ចាស់​ដោយ​អនុញ្ញាត​ឱ្យ​ប្តី​-​ប្រពន្ធ​អាច​មានកូន​២​នាក់ បន្ទាប់​ពី​កំណត់​ឱ្យ​មានកូន​តែ​១ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ គោ​លន​យោ​បានកូន​១ បាន​ប៉ះពាល់​ដល់​សង្គម​មួយ​ចំនួន​ដូច​ជា កត្តា​ខ្វះ​ធនធានមនុស្ស សេដ្ឋកិច្ច​គ្រួសារ​នៅ​ទ្រឹង​ស្រប​ពេល​ពួក​គេ​មាន​គម្រោង​តែ​លើ​កូន​ម្នាក់ សាលារៀន​មួយ​ចំនួន​នៅ​ចិន​ត្រូវ​បិទទ្វារ​ដោយសារ​តែ​អត់​មាន​សិស្ស​ចូល​រៀន និង​កត្តា​ជា​ច្រើន​ទៀត ។

បច្ចុប្បន្ន​នេះ​ប្តី​ប្រពន្ធ​ចំនួន​១១​លាន​នាក់​ក្នុង​ប្រទេស​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់​អាចយ​កកូន​ទី​២ ។ កាលពី​ឆ្នាំ​២០១៤ មាន​ចំនួន​អត្រា​ទារក​ថ្មី​ប្រមាណ​ជា​១៦,៨​លាន​នាក់ ពោល​គឺ​កើនឡើង​៤៧០.០០០​នាក់​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៣ ៕