ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលរួមអភិរក្សសត្វ​ស្លាបដ៏​កម្រ​មួយ​ប្រភេទគឺ​«ត្រ​យ៉ង​ចំ​កំក​ស​»

3 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង​៖​ សត្វ​ស្លាប​កម្រមួយ​ប្រភេទ​ដែលគេ​ស្ទើរតែ​បាត់​វត្តមាន​របស់​វា​នៅ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ត្រូវពលរដ្ឋ​ភូមិ​កោះ​ស្រ​ឡាយ​បាន​ចូលរួម​អភិរក្ស​ដើម្បី​ឲ្យ​ពួក​វា​បាន​រស់រាន និង​បន្ត​ពូជ​តទៅ​ជំនាន់​ក្រោយ​ៗ​ទៀត ព្រោះ​សព្វថ្ងៃ គេ​សង្កេត​ឃើញ​វត្តមាន​របស់​វា​ស្ទើរតែ​ផុត​ពូជ​អស់​ទៅ​ហើយនោះ​គឺ​(​សត្វ​ត្រ​យ៉ង​ចំ​កំក​ស​) ។ ក្នុង​សកម្មភាពចុះ​អង្កេត​មើល និង​សម្រង់​វត្តមាន​សត្វ​ត្រ​យ៉ង​ចំ​កំក​ស…

ខេត្តស្ទឹងត្រែង​៖​ សត្វ​ស្លាប​កម្រមួយ​ប្រភេទ​ដែលគេ​ស្ទើរតែ​បាត់​វត្តមាន​របស់​វា​នៅ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ត្រូវពលរដ្ឋ​ភូមិ​កោះ​ស្រ​ឡាយ​បាន​ចូលរួម​អភិរក្ស​ដើម្បី​ឲ្យ​ពួក​វា​បាន​រស់រាន និង​បន្ត​ពូជ​តទៅ​ជំនាន់​ក្រោយ​ៗ​ទៀត ព្រោះ​សព្វថ្ងៃ គេ​សង្កេត​ឃើញ​វត្តមាន​របស់​វា​ស្ទើរតែ​ផុត​ពូជ​អស់​ទៅ​ហើយនោះ​គឺ​(​សត្វ​ត្រ​យ៉ង​ចំ​កំក​ស​) ។

ក្នុង​សកម្មភាពចុះ​អង្កេត​មើល និង​សម្រង់​វត្តមាន​សត្វ​ត្រ​យ៉ង​ចំ​កំក​ស គឺស្ថិត​នៅ​ភូមិ​ស្មា​រកោះ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក​ ។ ហើយកាលពី​ពេល​ថ្មី​ៗ​នេះ​ លោក​ឡេ​ង ថុ​ល ជំនួយ​ការគម្រោង​អភិរក្ស​សត្វ​ត្មាត​របស់​មជ្ឈមណ្ឌលអង្គការ​សម្រាប់​ការ​អភិរក្ស​ជីវ ចម្រុះហៅ​កាត់​ថា (ACCB) ប្រចាំ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ឲ្យ​ដឹង​ថា​ ខាង​អង្គការ​របស់​លោក​មាន​គោលដៅ​អភិរក្ស​សត្វ​ត្មាត និង​សត្វ​ត្រ​យ៉ង​ចំ​កំក​ស ទិស​ដៅ​លើ​កោះ​ស្រ​ឡាយ ហើយ​ជា​សំខាន់ នោះ គឺ​ផ្តោត​ទៅ​លើ​ការ​អភិរក្ស​សត្វព្រៃ ជួយ សង្គ្រោះ និង​ស្តារ​នីតិសម្បទា​សត្វព្រៃ ហើយ​គោលបំណង​ធំ​គឺ​សង្គ្រោះ​សត្វព្រៃ​ទាំងឡាយ​ណា​ដែល​មាន​របួស និង​មាន​ជម្ងឺ ។

លោក ឡេ​ង ថុ​ល រៀបរាប់​បញ្ជាក់បន្ថែមទៀត​ថា ​កាលពីមុន គឺ​មិន​មាន​ពពួកសត្វ ត្រ​យ៉ង​ចំ​កំក​ស​នោះ​ទេ ហើយ​អ្វី​ដែល​ជា​ការ​ទាក់ទាញ​ឲ្យ​សត្វ​ត្រ​យ៉ង​ចំ​កំក​ស មក​រកស៊ី និង​មាន​វត្ត​មាននៅ​លើ​កោះ​នេះ ដោយសារ​តែ នៅ​លើ​ទឹកដី​ក្នុងភូមិ​សាស្ត្រ​កោះ​ស្រ​ឡាយ​នេះ សម្បូរ​ទៅ​ដោយ​ចំណីអាហារ​សម្រាប់​ពួក​វា ។ លោក​ថា​ មូលហេតុ​ដែល​អង្គការ​ACCB​អភិរក្ស ជា​ចម្បង​ទៅ​លើ​ពពួកសត្វ​ត្រ​យ៉ង​ចំ​កំក​ស ដោយសារ​ចំនួន​របស់​វា មានការ​ធ្លាក់​ចុះ​ដល់ កម្រិត​ដែល​ត្រូវ​អភិរក្ស ហើយ​សត្វ​នេះ ក៏​ត្រូវ​បាន​ចាត់​ចូល​ទៅ​ជា​ពពួកសត្វ​ដែល​កម្រ និង​មាន​សារៈសំខាន់ ។

លោក​បន្ត​ថា​នៅ​លើ​ពិភព លោក​យើង​នេះ សត្វ​ត្រ​យ៉ង​ចំ​កំក​ស ត្រូវ​គេ​សង្កេត​ឃើញ​ថា​នៅ​មាន​ចំនួន​តិចតួច​បំផុត បើ​ប្រៀប​ធៀប​ទៅ​និង​សត្វ​កម្រ​ដ៏​ទៃ​ទៀត ។ សមាជិក​អង្គការ​រូប​នេះ ក៏​បាន​ឲ្យ​ដឹង​ទៀត ថា​តាម​ការ​សង្កេត​មើល​អំពី​សត្វ​ត្រ​យ៉ង នៅ​ប្រទេស​កម្ពុជា​យើង​នេះ មាន​៤​ប្រភេទ​គឺៈ​សត្វ​ត្រ​យ៉ង​ខ្លួន​ស ត្រ​យ៉ង​យក្ស ត្រ​យ៉ង​ខ្លួន​រលោង​និង​ត្រ​យ៉ង​ចំ​កំក​ស​នេះ​តែ​ម្តង​។​

ម្យ៉ាងវិញទៀត ហា​នី​ភ័យ​បំផុត​ចំពោះ​សុវត្ថិភាព​សត្វ​ត្រ​យ៉ង​ចង្កំ​កស គឺ​ប្រឈម​ជាមួយ​និង​ក្មេង​ៗ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ទម្លាប់​បរបាញ់​សត្វព្រៃ ដែល​ពួក​គាត់​ពុំ​ទាន់​ជ្រៀប អំពី​ការ​អភិរក្ស​សត្វ​ប្រភេទ​កម្រ​នោះ​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រជា​ពល រដ្ឋ​មានការ​យល់​ដឹង​ច្រើន​ក្នុង​ការ​មិន​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​ការ​រស់នៅ​របស់​សត្វ បន្ទាប់​ពី​មាន ការ​បញ្ជ្រៀប​អំពី​ព័ត៌មាន​ទាំងនេះ ។

​ដូច្នេះ​ហើ យ លោក​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ភូមិ​សាស្ត្រ​នេះ​ក្តី និង​នៅ​ខាងក្រៅ​ភូមិសាស្ត្រ​ក្តី បើកាលណា បាន​ស្គាល់​សត្វ​ត្រ​យ៉ង ចំ​កំក​ស​នេះ​ហើយ​សូម ចូលរួម​ការពារ និង​អភិរក្ស​ទាំងអស់​គ្នា​ដើម្បី​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ព្រោះ​វា​ស្ថិត នៅ​ក្នុង​កម្រិត​ដែល​ត្រូវ​អភិរក្ស​ហើយ ។ សូម​បញ្ជាក់​ថា​ប្រភេទ​សត្វ​ត្រ​យ៉ង​ចំ​កំក​ស ដ៏​កម្រ​នេះ វា​អាច​ពង​កូន​ម្តង​ចាប់ពី​២​ទៅ​៤​ពង ប៉ុន្តែ​តាម​ការ​សង្កេត និង​ស្រាវជ្រាវ​ពី​ជំនាញ ឃើញ​ថា​កម្រ​ពង​ដល់​ចំនួន​៤​នោះ​ទេ ភាគ ច្រើន​គឺ​ពង​តែ​២​ប៉ុណ្ណោះ​ក្នុង​១​រដូវ ៕

អត្ថបទសរសេរ ដោយ